ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានិត៖ ការធ្វើទំនើបកម្មកងទ័ព គឺដើម្បីពង្រឹងខឿនការពារជាតិកម្ពុជា
«គោលបំណងនៃការធ្វើទំនើបកម្មកងទ័ព គឺដើម្បីពង្រឹងពង្រីកសមត្ថភាពកងទ័ព និងខឿនការពារជាតិកម្ពុជាឲ្យកាន់តែរឹង មាំថែមទៀត»។ នេះ គឺជាការអះអាងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក ក្នុងឱកាសឯកឧត្តមចុះសួរសុខទុក្ខកងកម្លាំងឈរជើងនៅមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ។

ការអះអាងបែបនេះរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត គឺខណៈពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ មូលដ្ឋានសមុទ្ររាមរបស់កម្ពុជាបានរងការវាយប្រហារ និងចោទប្រកាន់ពីមជ្ឈដ្ឋានបរទេស និងក្រុមប្រឆាំងមួយចំនួនដែលតែងតែព្យាយាមចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា ថាបានអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពចិននៅកម្ពុជា។
ទាក់ទងនឹងចោទប្រកាន់នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់ ក៏ដូចជាលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានបកស្រាយ និងពន្យល់ជាច្រើនដងរួចមកហើយ អំពីហេតុផល និងគោលបំណងរបស់កម្ពុជាលើបញ្ហានេះ។

បើតាមសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៧ ខែឧសភា មេបញ្ជាការរងកងទ័ពជើងគោករូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គោលបំណងរបស់កម្ពុជា គឺការធ្វើទំនើបកម្មកងទ័ព មិនថាជើងទឹក ជើងអាកាស ឬជើងគោក គឺដើម្បីពង្រឹងសមត្ថភាពកងទ័ព និងធានាខឿនការពារជាតិកម្ពុជា ការពារសន្តិសុខទាំងក្នុងប្រទេស និងតំបន់»។ ឯកឧត្តម បន្ថែមថា រាជរដ្ឋាភិបាលគ្មានគោលបំណងអ្វីផ្សេង ដូចការចោទប្រកាន់នេះឡើយ។
ទន្ទឹមនេះ ឯកឧត្តម ហ៊ុន ម៉ានិត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងធ្វើការកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីធានាដល់ផលប្រយោជន៍ជាតិ និងប្រជាជន ជាពិសេស ការធ្វើទំនើបកម្មកងទ័ពនេះទៀតសោត គឺស្របតាមគោលនយោបាយការពារជាតិរបស់កម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


