ជីវិតកម្សាន្ដ
ខ្សែ ក ដែល Lisa ពាក់ម្សិលមិញ តម្លៃជិត ៤០លានដុល្លារ
កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ តារារ៉េប Lalisa សមាជិក Blackpink បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ Bulgari Mediterranea High Jewelry ក្នុងនាមជាទូតសុឆន្ទៈ នៅឯទីក្រុង Venice ប្រទេសអ៊ីតាលី ដោយមានតារាល្បីៗជាច្រើនជុំវិញពិភពលោកចូលរួមផងដែរ។

បង្ហាញខ្លួនជាអន្តរជាតិលើកនេះ Lalisa បានទទួលពាក្យសរសើរពីគ្រប់មជ្ឈដ្ឋានលើរូបសម្រស់ស្រស់ស្អាតប្រៀបបាននឹងទេពធីតាលើដី ជាពិសេសឈុតអលង្ការដែលនាងពាក់សម្ញែង កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ និងចង់ដឹងពីតម្លៃរបស់វា។

ជាមួយគ្នានោះ គេបានដឹងថា ត្រឹមតែខ្សែ ក មួយមុខប៉ុណ្ណោះ តម្លៃរបស់វារហូតដល់ជាង ៣០លានដុល្លារឯណោះ ដែលខ្សែ ក នេះ មានតម្លៃប្រមាណ ៣៧លានដុល្លារ។ ខ្សែ-ក ម៉ាក Bulgari មួយខ្សែនេះច្នៃចេញពីប្លាទីន ជាមួយយត្បូងមរកតធំៗចំនួន ៩គ្រាប់ ត្បូងមរតករាងមូល ៣០គ្រាប់ និងត្បូងពេជ្ររាងមូលចំនួន ៦២គ្រាប់។
យ៉ាងណាមិញ អលង្ការផ្សេងទៀតរួមមាន ក្រវិល ចិញ្ចៀន និងខ្សែដៃ ពុំទាន់មានសារព័ត៌មានណាទម្លាយតម្លៃពិតនៅឡើយ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស៊ីន យូប៊ីន ស៊ូកាន់ឈើច្រត់ដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តពិភពលោក នៅបារាំង
ចុចអាន៖ HYBE និង YG ឆ្លើយហីៗ ជុំវិញពាក្យចចាមអារ៉ាមណាត់ជួបរវាង Jennie និង V

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា