កីឡា
ម៉ាឡេស៊ី ប្រកាសដណ្ដើមមេដាយមាស ៣៣គ្រឿង ពីអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា
ប្រតិភូកីឡាពិការម៉ាឡេស៊ី បានកំណត់គោលដៅដើម្បីសម្រេចការឈ្នះឱ្យបានមេដាយមាស ៣៣គ្រឿង ប្រាក់ ៥១គ្រឿង និងសំរឹទ្ធ ៥៨គ្រឿង ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ចាប់ពីថ្ងៃទី០៣ ដល់ទី០៩ ខែមិថុនា។
ប្រធានក្រុមប្រឹក្សាប៉ារ៉ាឡាំពិកនៃប្រទេសម៉ាឡេស៊ី (PCM) លោក Shahriman Zaharudin បាននិយាយថា មេដាយមាសដែលត្រូវបានកំណត់គោលដៅគឺទាបជាងបើប្រៀបធៀបទៅនឹងសមិទ្ធិផលរបស់ពួកគេនៅទីក្រុង Solo ប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំមុន ដែលពួកគេត្រលប់មកផ្ទះវិញជាមួយនឹងមេដាយ ៣៦-២០-១៣។

លោកថា នេះគឺដោយសារម្ចាស់មេដាយមាសឆ្នាំចាស់ចំនួន ៣នាក់របស់ម៉ាឡេស៊ីនឹងមិនចូលរួមប្រកួតលើកនេះនោះទេ គឺម្ចាស់មេដាយមាសប៉ារ៉ាឡាំពិក Mohd Latif Romly (លោតចម្ងាយ), Muhammad Ziyad Zolkefli (ចោលដុំដែក) និង Cheah Liek Hou (វាយសីប៉ារ៉ា)។
Megat D. Shahriman បាននិយាយថា អត្តពលិកសម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងមានអត្តពលិកចំនួន ១៤៤នាក់ ដែលក្នុងនោះមាន ៦២នាក់ ឬ ៤៣ភាគរយ ដែលបង្ហាញខ្លួនជាលើកដំបូងរបស់ពួកគេ។
លោក Megat D. Shahriman បានបន្តទៀតថា «យ៉ាងណាក៏ដោយ យើងមានទំនុកចិត្តថា ពួកគេអាចសម្រេចបានគោលដៅមេដាយមាស។ ក្នុងការកំណត់គោលដៅមេដាយលើកនេះ ក្រុមប្រឹក្សាកីឡាជាតិ (NSC) និង PCM បានអនុវត្តវគ្គភ្ជាប់គ្នាជាមួយសមាគមកីឡាជាតិដែលនឹងចូលរួមប្រកួតប្រជែងក្នុង APG លើកនេះ»។

លោកបានបន្តថា៖ «ការសម្រេចចិត្តរបស់ម្ចាស់ផ្ទះ (កម្ពុជា) ក៏មិនបានចុះបញ្ជីវិញ្ញាសាចំនួន១០ ដែលមកពីកីឡាចំនួន ២ គឺកីឡាបាញ់ធ្នូ និងវាយកូនបាល់លើរទេះ។ ប្រសិនបើគេរៀបចំ យើងអាចឈ្នះបានមាស៣ ប្រាក់២ និងសំរឹទ្ធ៣»។
លោកបានបន្តថា ក្នុងចំណោមព្រឹត្តិការណ៍សរុប ម៉ាឡេស៊ីនឹងចូលរួមប្រកួតក្នុងចំនួន ១៥៣វិញ្ញាសា ឬស្មើនឹង ៣៥,៦៦ភាគរយនៃវិញ្ញាសា ចំនួន៤២៩ ដែលបានចូលរួម៕
ប្រែសម្រួល ៖ មន្នីរ័ត្ន
ប្រភព ៖ bernama.com

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


