ជីវិតកម្សាន្ដ
ម្ចាស់មេដាយមាសស៊ីហ្គេម កូនកាត់ខ្មែរអាមេរិក លេចមុខថតសំអាងការ
កញ្ញា ថិប កាសាន់ទ្រនីកូល (Cassandre Tubbs) ដែលមានឈ្មោះក្រៅ C assie អាយុ ២៤ ឆ្នាំជាម្ចាស់មេដាយមាសតេក្វាន់ដូក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេហ៍ (Sea Games 2023) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ បានលេចមុខក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ។
បើតាមការឲ្យដឹងលោក ស៊ីន ឌី និយាយថា កញ្ញា Cassie ស្រលាញ់ឈុតប្រពៃណីជាតិរបស់ខ្មែរហើយហាងរបស់លោកបានរៀបចំសម្លៀកបំពាក់ជូនគាត់ថត រួមទាំងការធ្វើសក់ ផាត់មុខផងដែរ។


លោកស៊ីនឌី បានឲ្យដឹងថា លោកសប្បាយចិត្ត ដែលម្ចាស់មេដាយមាសតេក្វាន់ដូខាងលើជ្រើសរើសយកសម្អាងការរបស់លោកថត មុនពេលគាត់ចេញទៅអាមេរិកវិញ។ ក្រៅពីឈុតកូនក្រមុំដ៍ស្រស់ស្អាតរៀបចំជាពិសេសឲ្យ C assie នោះ កីឡាការិនីកូនកាត់អាមេរិកនេះស្រលាញ់ហូលផាមួងរបស់ខ្មែរផងដែរ ទោះជាគាត់ទៅរស់នៅស្រុកគេជាច្រើនឆ្នាំក្ដី។
គូរបញ្ជាក់ថា កីឡាការិនីតេក្វាន់ដូកម្ពុជា ថិប កាសាន់ទ្រេនីកូលឈ្នះកីឡាការិនីវៀតណាម KhiemB ac Thi ដណ្ដើមមេដាយមាស នៅវគ្គផ្ដាច់ព្រ័ត្រក្នុងព្រឹត្តការណ៍កីឡាអាស៊ីអាគ្នេហ៍(Sea Games 2023 ) លើកទី៣២ ឆ្នាំ ២០២៣។

Cassie មិនត្រឹមតែជាកីឡាការិនីដ៍ច្នើមនាំមេដាយមាសជូនជាតិនោះទេ ប៉ុន្ដែរូបសម្រស់នាងក៏ទាក់ទាញខ្លាំងដែរ។ពិសេសពេលគ្រងឈុតឈុតប្រពៃណី ធ្វើឲ្យអ្នកគាំទ្រនាងសរសើរថាកូនខ្មែរដែលកំពុងរស់នៅអាមេរិករូបនេះពិតជាបានទាំងព្រមតែម្ដងទាំងសម្រស់,ភាពឆ្លាតវៃ និងក្បាច់តេក្វាន់ដូក៏ពូកែ ដែលធ្វើឲ្យអន្ដរជាតិចាប់អារម្មណ៍ខ្លាំង៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


