សន្តិសុខសង្គម
មន្ត្រីនគរបាលខេត្តសៀមរាបម្នាក់ ផ្ទុះអាវុធជាង១០គ្រាប់ ដោយសារទំនាស់ពាក្យសម្តីជាមួយឪពុកមា
មន្រ្តីនគរបាលការិយាល័យអន្តរាគមន៍ខេត្តសៀមរាបម្នាក់ដកអាវុធបាញ់ចូលក្នុងផ្ទះជាង១០គ្រាប់ បន្ទាប់ពីផឹកស្រាស្រវឹង ហើយមានទំនាស់ពាក្យសម្តីជាមួយឪពុកមា។

យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថមូលដ្ឋាន បានឲ្យដឹងថា កាលពីវេលាម៉ោង១៩និង៥៨នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ មានករណីផ្ទុះអាវុធកាំភ្លើងAk៤៧ ប្រហែលជាង១០គ្រាប់នៅចំណុចស្ថិតភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ដែលបង្កឡើងដោយឈ្មោះ លួន សុផាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរប៉ូលីសអន្តរាគមន៍ស្នងការខេត្តសៀមរាប រស់នៅភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

របាយការណ៍បន្តថា នៅមុនពេលកើតហេតុជនបង្កបានផឹកស៊ីស្រវឹង ហើយក៏មានទំនាស់ពាក្យសម្តីជាមួយឪពុកមា ឈ្មោះ រស់ រំ ភេទប្រុស អាយុ៤៧ឆ្នាំ ភូមិកើតហេតុខាងលើ។ ក្រោយទាស់ពាក្យសំដី ឈ្មោះ លួន សុផាត បានជិះម៉ូតូចេញទៅបាត់ មួយសន្ទុះក្រោយមកក៏ឃើញត្រលប់មកវិញមានទាំងស្ពាយកាំភ្លើងវែងប្រភេទ អាកា៤៧ មកជាមួយផង។ បន្ទាប់ពីមកដល់ ជនបង្កបានយកកាំភ្លើងបាញគំរាមឪពុកមាជាច្រើនគ្រាប់។
បន្ទាប់ពីធ្វើសកម្មភាព ជនសង្សយ័ត្រូវបានខាងស្នងការខេត្តសៀមរាបឃាត់ខ្លួនយកទៅសួរនាំ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ កុសល



-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


