Connect with us

ជីវិតកម្សាន្ដ

Cathryn Lee ត្រូវគេចោទប្រកាន់ពីបទក្លែងបន្លំសមតុល្យធនាគារ ឲ្យគិតថាខ្លួនជាអ្នកមាន

បានផុស

នៅ

កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ អ្នកលេងព្យាណូជនជាតិម៉ាឡេស៊ី និងជា Influencer ដ៏ល្បីម្នាក់ឈ្មោះ Cathryn Lee បានបង្ហោះប្រាប់អ្នកគាំទ្រ ៣ លាននាក់របស់ខ្លួនពីបញ្ហា Facebook កាត់លុយគ្មានមូលហេតុ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលនោះ ស្រាប់តែបែកធ្លាយចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹករបស់ Cathryn ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង គឺមានចំនួនដល់ទៅ ៨.៧២ លានដុល្លារឯណោះ ។

ការពិតត្រូវបានលាតត្រដាងដោយសារមនុស្សមួយចំនួនសង្កេតឃើញថា ប្រភេទ​ពុម្ព​អក្សរ​សម្រាប់​លេខ “៥” និង “៦” មិន​ស៊ីសង្វាក់​គ្នា ថែមទាំង​រិះគន់​ជំនាញ Photoshop របស់​នាងផងដែរ ។

នៅក្នុងការបញ្ចេញមតិ មានបុគ្គលម្នាក់សរសេរថា “ខ្ញុំជាគណនេយ្យករ មិន​ថា​តួលេខ​នោះ​មាន​ប្រវែង​ប៉ុនណា​​ទេ ប្រភេទ​ពុម្ព​អក្សរ និង​ទំហំ​គួរ​តែ​ដូច​គ្នា” ចំណែកម្នាក់ទៀតនិយាយចំៗថា “ខ្ញុំធ្វើការនៅធនាគារ ហើយអ្វីដែលខ្ញុំអាចនិយាយបានគឺ ក្លែងក្លាយ” ។

បញ្ហាខាងលើធ្វើឲ្យ Cathryn បាក់មុខមិនស្ទើរនោះទេ សូម្បីអ្នកគាំទ្រយូរឆ្នាំរបស់នាងក៏ខកបំណងចំពោះអាកប្បកិរិយាបែបនេះដែរ ៕

ប្រែសម្រួល ៖ វារី

ប្រភព ៖ 8days

ចុចអាន ៖ បែកធ្លាយ ចំនួនទឹកប្រាក់ក្នុងធនាគារ Influencer ម៉ាឡេស៊ីម្នាក់ ធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម