ព័ត៌មានជាតិ
លោក ប៉ាន សូរស័ក្តិ៖ កម្ពុជា នៅតែរក្សាបានលំនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ
កម្ពុជា នៅតែរក្សាបាននូវលំនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ ក៏ដូចជាជម្នះបាននូវបញ្ហាប្រឈមនានា ដែលបង្កដោយវិបត្តិធំៗជាសកល រួមមាន៖ ការប្រែប្រួលអាកាសធាតុ ការប្រជែងដណ្តើមភូមិសាស្រ្តនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការអូសបន្លាយនៃសង្គ្រាមរុស្សី-អ៊ុយក្រែន ជាដើម។ ជាពិសេសសម្រេចបាននូវការបើកច្រកទីផ្សារថ្មីៗបន្ថែមជាបន្តបន្ទាប់តាមរយៈកិច្ចព្រមព្រៀងនានា ដូចជា៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ព្រមទាំងកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសមួយចំនួនទៀតដែលកម្ពុជា កំពុងបន្តចរចាជាបន្តបន្ទាប់ ហើយនឹងបញ្ចប់នាពេលខាងមុខ គឺជាចក្ខុវិស័យប្រកបដោយភាពស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងការចាប់យកនូវឱកាសទីផ្សារក្រៅប្រទេស សំដៅជួយពង្រឹងកម្ពុជា ឱ្យស្វ័យម្ចាស់ការខ្លួនឯង ធានាបាននូវនិរន្តរភាពរឹងមាំផ្នែកសេដ្ឋកិច្ច ពង្រីកបានទីផ្សារផលិផល លើកកម្ពស់កម្រិតជីវភាពរស់នៅ និងបង្កើនការងារជូនបងប្អូនប្រជាពលរដ្ឋ។ នេះជាការបញ្ជាក់របស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី ១៧ មិថុនា។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបន្ថែមថា ចាប់ពីខែសីហា ឆ្នាំពី២០២៣ តទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថា នឹងផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មការិនី ចាប់ពីពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ ជាមួយនឹងការបង្កើនទឹកប្រាក់ទ្វេដង ទាំងការពិនិត្យផ្ទៃពោះ ការឆ្លងទន្លេ និងពេលពិនិត្យសុខភាពក្រោយសម្រាល ដែលបច្ចុប្បន្ននេះ នៅពេលទៅពិនិត្យផ្ទៃពោះម្តងៗ ទទួលថវិកាបានត្រឹមតែចំនួន ៤ម៉ឺនរៀលប៉ុណ្ណោះ/ម្នាក់ តែចាប់ពីខែសីហា ឆ្នាំ២០២៣ តទៅ ពេលទៅពិនិត្យផ្ទៃពោះម្តងបាន ៨ម៉ឺនរៀល ហើយមុនពេលឆ្លងទន្លេត្រូវទៅពិនិត្យ ៤ដង។ ក្នុងស្ត្រីម្នាក់ដែលចាប់ផ្តើមពីឆ្លងទន្លេរហូតដល់កូនមានអាយុ ២ឆ្នាំ នឹងទទួលបានថវិកាសរុបចំនួន ១លាន ៥២ម៉ឺនរៀល ដែលជាការចំណាយរបស់រាជរដ្ឋាភិបាល។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរ អំពីការដាក់ចេញ និងការជំរុញការអនុវត្តគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់ប្រព័ន្ធគាំពារចំនួន ២ រួមមាន៖ ប្រព័ន្ធជំនួយសង្គមផ្តល់ការគាំពារដល់ប្រជាជនដែលរស់នៅក្រោម និងក្បែរបន្ទាត់ក្រីក្រ ដោយផ្តោតជាពិសេសលើកុមារ ស្រ្តីមានផ្ទៃពោះ ជនពិការ ជនចាស់ជរាគ្មានទីពឹង និងប្រព័ន្ធសន្តិសុខសង្គម ផ្តល់ការគាំពារហានិភ័យលើផ្នែកសោធន ថែទាំសុខភាព ហានិភ័យការងារ និកម្មភាព និងពិការភាពដល់ក្រុមប្រជាជននៃវិស័យសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រព័ន្ធ។ ការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មការិនីដែលបានសម្រាលកូន តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម ឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនក្រោមអាយុ ២ឆ្នាំ ចំពោះគ្រួសារដែលមានប័ណ្ណសមធម៌ ឬប័ណ្ណអទិភាពដើម្បីសម្រាលបន្ទុក លើកកម្ពស់ជីវភាព និងអាហារូបត្ថម្ភដល់ស្ត្រីនិងកុមារ ព្រមទាំងការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីផ្តល់ការគាំពារផ្នែកសុខភាពប្រកបដោយគុណភាព និងមិនគិតថ្លៃដល់កុមារកម្ពុជា។ លើសពីនេះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទទួលបានការដំឡើងប្រាក់បៀវត្សចាប់តាំងពីដើមឆ្នាំ២០២០ កន្លងមកនេះ។ កម្មករនិយោជិតដែលកំពុងបម្រើការងារក្នុងវិស័យកាត់ដេរ និងស្បែកជើង បានទទួលប្រាក់ឈ្នួលអប្បបរមាសមរម្យ ហើយនឹងត្រូវបានដំឡើងជាបន្តបន្ទាប់ ជាក់ស្តែងក្នុងឆ្នាំ២០២៣នេះ គឺប្រាក់ឈ្នួលអប្បបរមាបានកើនឡើងរហូតដល់ចំនួន ២០០ដុល្លារអាម៉េរិក ក្នុងមួយខែ ដោយមិនទាន់គិតប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ជាពិសេសផលប្រយោជន៍ដែលបានទទួលពីការអនុវត្តគោលនយោបាយជាតិគាំពារសង្គម៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ