ព័ត៌មានជាតិ
លោក ជិន ម៉ាលីន បង្ហាញ ៣ ចំណុច មុនបោះឆ្នោតជូនគណបក្សណាមួយ
លោក ជិន ម៉ាលីន អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានបង្ហាញនូវទស្សនៈចំនួន ៣ ចំណុច ដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោតគួរពិចារណាមុនសម្រេចចិត្តបោះឆ្នោតជ្រើសរើសមេដឹកនាំ ក៏ដូចជាគណបក្សនយោបាយណាមួយឱ្យដឹកនាំប្រទេសជាតិ។

ក្នុងវេទិកាពិភាក្សារបស់សារព័ត៌មាន កម្ពុជាថ្មី នាពេលថ្មីៗនេះ លោក ជិន ម៉ាលីន បានជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នាក្នុងការជ្រើសរើសមេដឹកនាំ ក៏ដូចជាគណបក្សនយោបាយ ដើម្បីកំណត់អំពីវាសនាអនាគតរបស់ប្រទេសជាតិ និងខ្លួនឯងផ្ទាល់។

លោក ជិន ម៉ាលីន បានបង្ហាញជាទស្សនៈចំនួន ៣ ចំណុចសម្រាប់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតពិចារណាមុនពេលសម្រេចចិត្តគូសសន្លឹកឆ្នោតជ្រើសរើសមេដឹកនាំ ក៏ដូចជាបោះឆ្នោតឱ្គណបក្សណាមួយដឹកនាំប្រទេសជាតិ រួមមាន៖ ១. ពិនិត្យលើគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សនីមួយៗ ២. មើលលើសកម្មភាពជាក់ស្តែង សមិទ្ធផល និងស្នាដៃដែលគណបក្សបានធ្វើ និងសម្រេចបាននាពេលកន្លងមក ដោយហ៊ាននិយាយ ហ៊ានធ្វើ មិនសន្យាខ្យល់ និង ៣. ពិនិត្យទៅលើលក្ខណៈសម្បត្តិរបស់មេដឹកនាំ ក៏ដូចជាធនធានមនុស្ស និងអ្នកបន្តវេនរបស់គណបក្សនីមួយៗ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ រូបនេះបញ្ជាក់បន្ថែមថា ត្រូវតែចៀសវាងការជ្រើសរើសបុគ្គលនយោបាយដែលបរទេសជ្រុលនិយម ឱនក្បាលដាក់បរទេស ដើម្បីតែពឹងបរទេសឱ្យមកបំផ្លាញសុខសន្តិភាព និងផលប្រយោជន៍ជាតិ ជាពិសេសគណបក្សដែលតែងតែព្យាយាមបណ្ដុះគំនិតឱ្យធនធានមនុស្សចេះតែធ្វើបាតុកម្ម បង្កចលាចលដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គមជាតិ គឺមិនអាចជ្រើសរើសជាមេដឹកនាំបានឡើយ។
លោក ជិន ម៉ាលីន លើកឡើងថា លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នៅកម្ពុជាមានដំណើរការប្រកបដោយភាពរលូន មិនមានអ្វីជាបញ្ហាគួរឱ្យកត់សម្គាល់ឡើយ បើទោះបីមានគណបក្សខ្លះមិនបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ខាងមុខនេះក៏ដោយ។ លោកមានប្រសាសន៍ថា ការណ៍ដែលគណបក្សទាំងនោះមិនអាចចូលរួមប្រកួតប្រជែងបាន គឺដោយហេតុថា គណបក្សនោះមិនបានបំពេញតាមលក្ខខណ្ឌកំណត់របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានចែងក្នុងច្បាប់ទាក់ទងនឹងការបោះឆ្នោត៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


