ព័ត៌មានអន្ដរជាតិ
អនាគតមនុស្សជាតិ គឺអាស្រ័យលើ ទំនាក់ទំនងចិន-អាមេរិក
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken នៅទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទទី១៩ខែមិថុនា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាននិយាយថា ទំនាក់ទំនងដែលមានស្ថិរភាពរវាងចិន និងសហរដ្ឋអាមេរិក គឺពិតជាមានសារសំខាន់ណាស់ សម្រាប់សហគមន៍អន្តរជាតិ។

លោក ស៊ី ប្រាប់ទៅលោក Blinken ថា “ភពផែនដី មានទំហំធំល្មមដើម្បីសម្រួលដល់ការអភិវឌ្ឍរៀងៗខ្លួន និងវិបុលភាពរួមនៃប្រទេសចិន និងសហរដ្ឋអាមេរិក ។ ពិភពលោក ចាប់អារម្មណ៍លើទំនាក់ទំនងមានស្ថិរភាព រវាងទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោន ពីព្រោះប្រទេសទាំងពីរ អាចស្វែងរកវិធីត្រឹមត្រូវ ដើម្បីរួមរស់នាពេលអនាគត និងកំណត់ជោគវាសនារបស់មនុស្សជាតិ”។
យោងតាមលោក ស៊ី, សហគមន៍អន្តរជាតិរំពឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិក អាចរួមរស់ជាមួយគ្នាដោយសន្តិភាព និងមានទំនាក់ទំនងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការ ហើយមិនចង់ជ្រើសរើសយកភាគីណាមួយឡើយ នៅក្នុងព្រឹត្តិការណ៍ផ្ទុះជម្លោះ ។
ប្រធានាធិបតីចិនបានអះអាងទៀតថា ការប្រកួតប្រជែងជាមួយទីក្រុងប៉េកាំង នឹងមិនអាចជួយទីក្រុងវ៉ាស៊ីនតោន ក្នុងការដោះស្រាយបញ្ហាក្នុងស្រុករបស់ពួកគេ ឬបញ្ហាប្រឈមដែលពិភពលោកកំពុងជួបប្រទះបាននោះទេ ។ លោកសង្កត់ធ្ងន់ថា ប្រទេសចិនគោរពផលប្រយោជន៍របស់សហរដ្ឋអាមេរិក ហើយមិនស្វែងរកការប្រកួតប្រជែង ឬផ្លាស់ប្តូរសហរដ្ឋអាមេរិកឡើយ ។

ស្របពេលជាមួយគ្នានោះដែរ លោក ស៊ី បានអំពាវនាវដល់សហរដ្ឋអាមេរិក ឲ្យប្រកាន់យកអាកប្បកិរិយាសមហេតុផលនិងច្បាស់ៗចំពោះប្រទេសចិន ហើយធ្វើការរួមគ្នាលើការកែលម្អទំនាក់ទំនង និងធ្វើឲ្យស្ថានភាពពិភពលោកកាន់តែមានស្ថិរភាព។
គួរបញ្ជាក់ជាថ្មីថា លោក Blinken គឺជារដ្ឋមន្ត្រីការបរទេសអាមេរិកដំបូងគេ ដែលបានជួបលោក ស៊ី ចាប់តាំងពីឆ្នាំ២០១៨មក ខណៈដំបូងឡើយ លោក Blinken គ្រោងនឹងទៅទីក្រុងប៉េកាំងនៅដើមខែកុម្ភៈ ប៉ុន្តែដំណើរនោះ ត្រូវបានពន្យារពេល ដោយសារតែរឿងអាស្រូវបាឡុងចារកម្ម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ចិន ឲ្យអាមេរិក ជ្រើសរើសទៅ ថាតើ យកកិច្ចសហប្រតិបត្តិការ ឬជម្លោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


