ព័ត៌មានអន្ដរជាតិ
ចិន ឲ្យអាមេរិក ជ្រើសរើសទៅ ថាតើ យកកិច្ចសហប្រតិបត្តិការ ឬជម្លោះ
ប្រទេសចិន និងសហរដ្ឋអាមេរិក ត្រូវតែជ្រើសរើសរវាងកិច្ចសហប្រតិបត្តិការ ឬជម្លោះ។ នេះបើតាមការបញ្ជាក់ ពីអ្នកការទូតកំពូលចិន ទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នៅថ្ងៃចន្ទទី១៩ខែមិថុនា ដែលជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោក ក្នុងគោលបំណងធ្វើទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោន ប្រសើរឡើងវិញ។

លោក Blinken និងមន្ត្រីគោលនយោបាយការបរទេសជាន់ខ្ពស់បំផុតរបស់ចិន គឺលោក Wang Yi បានជួបពិភាក្សាគ្នារយៈពេលបីម៉ោងនៅថ្ងៃចន្ទ ក្នុងវិមានរដ្ឋ Diaoyutai។
លោក Wang បានប្រាប់ទៅលោក Blinken ថា “ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក មកកាន់ទីក្រុងប៉េកាំងនាពេលនេះ គឺកើតឡើងចំពេលទំនាក់ទំនងចិន-អាមេរិក កំពុងស្ថិតក្នុងចំណុចប្រសព្វដ៏សំខាន់មួយ។ វាចាំបាច់ក្នុងការជ្រើសរើសរវាងកិច្ចសន្ទនានិងការប្រឈមមុខដាក់គ្នា ឬរវាងកិច្ចសហប្រតិបត្តិការ និងជម្លោះ”។
លោក Wang បន្ថែមថា “យើងត្រូវតែស្តារទំនាក់ទំនងចិន-អាមេរិកដែលកំពុងដាំក្បាលចុះ ជំរុញឲ្យមានការវិលត្រលប់ទៅរកផ្លូវដែលមានស្ថិរភាព ហើយធ្វើការរួមគ្នាដើម្បីស្វែងរកវិធីត្រឹមត្រូវសម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិកដើម្បីរួបរួមគ្នា”។

ស្របពេលជាមួយគ្នានោះ លោកក៏បានចេញការព្រមានលើបញ្ហាកោះតៃវ៉ាន់ផងដែរ ដោយកាលពីឆ្នាំមុន ប្រទេសចិនបានធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតពីរដងនៅជិតកោះនេះ ដោយខឹងសម្បាចំពោះសកម្មភាពរបស់សមាជិកសភាកំពូលអាមេរិក។
លោក Wang បានប្រាប់ Blinken ថា “លើបញ្ហានេះ ប្រទេសចិនមិនមានកន្លែងណាមួយដើម្បីសម្របសម្រួល ឬយល់ព្រមទេ។ សហរដ្ឋអាមេរិក ត្រូវតែប្រកាន់ខ្ជាប់យ៉ាងពិតប្រាកដនូវគោលការណ៍ចិនតែមួយ ដែលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមទាំងបី រវាងសហរដ្ឋអាមេរិកនិងចិន ហើយត្រូវគោរពអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសចិន និងប្រឆាំងចំពោះឯករាជ្យភាពតៃវ៉ាន់”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ លោក Blinken និយាយដោយឥតលាក់លៀម ក្នុងកិច្ចពិភាក្សាជាមួយសមភាគី ចិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


