កីឡា
ពិធីការិនីកំពុងល្បីនៅកម្ពុជា Mara មានប្រវត្តិមិនធម្មតា ធ្លាប់ធ្វើនៅកីឡាអូឡាំពិក
ពិធីការិនីកីឡា Mara Aquino ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅប្រទេសកម្ពុជាតាមរយៈព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិក Mobile Legends Southeast Asian Cup ២០២៣ (MSC 2023) មានបទពិសោធច្រើនទាំងក្នុងប្រទេស និងក្រៅប្រទេស រហូតដល់កីឡាអូឡាំពិក។

ពិធីការិនីសញ្ជាតិហ្វីលីពីន Mara Aquino បានធ្វើជាពិធីការិនីក្នុងព្រឹត្តិការណ៍ Mobile legend Southeast Asian Cup នៅប្រទេសផ្សេងៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ អ្នកគាំទ្រនៅកម្ពុជាបានត្រឹមតែឮសំឡេងអត្ថាធិប្បាយជាភាសាអង់គ្លេសប៉ុណ្ណោះ ប៉ុន្តែមិនដឹងពីប្រវត្តិ ឬរូបរាងកាយរបស់ពិធីការិនីរូបនេះច្បាស់លាស់ឡើយកន្លងមក។
នៅពេលសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាសហការជាមួយក្រុមហ៊ុន Moonton បានរៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូងសម្រាប់ការប្រកួតជើងឯក MSC 2023 ក៏មានវត្តមានពិធីការិនីហ្វីលីពីនរូបនេះនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ Mara Aquino បានធ្វើអត្ថាធិប្បាយដ៏គួរឲ្យទាក់ទាញ និងជាពិសេសស្រែកជាភាសាខ្មែរថា «ហ៊ោមួយ ហ៊ោមួយ»ធ្វើឲ្យអ្នកគាំទ្រខ្មែរចាប់អារម្មណ៍ខ្លាំងមែនទែន។

បើក្រឡេកមើលប្រវត្តិរបស់ពិធីការិនីហ្វីលីពីនរូបនេះពិតជាមិនធម្មតាឡើយពោលគឺធ្លាប់ឆ្លងកាត់ធ្វើក្នុងព្រឹត្តិការណ៍កីឡាធំៗជាច្រើនរហូតដល់កីឡាអូឡាំពិក។ Mara បានចាប់ផ្តើមធ្វើជាអ្នករាយការណ៍ព័ត៌មានឲ្យសមាគមអត្តពលិកជាតិហ្វីលីពីន (NCAA) ពីឆ្នាំ ២០១២-១៤ និងបន្ទាប់មកបានចូលរួមជាមួយសមាគមបាល់បោះហ្វីលីពីន (PBA)។
ក្រោយមកទៀត នាងបានចូលរួមធ្វើជាពិធីការិនីក្នុងព្រឹត្តិការណ៏ NBA ៣លើកពីឆ្នាំ ២០១៣-១៦ និងព្រឹត្តិការណ៍កីឡាបាល់បោះដ៏ល្បីល្បាញលើពិភពលោក FIBA ៣ទល់៣ World Tour នៅប្រទេសកាណាដា និងប្រទេសជប៉ុន។

អ្វីដែលពិសេសបំផុត នៅឆ្នាំ២០២០ Mara Aquino ទទួលបានឱកាសធ្វើជាពិធីការិនីសម្រាប់ការប្រកួតកីឡាបាល់បោះក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្រៅពីអាជីពពិធីការិនី នារីហ្វីលីពីនរូបនេះធ្វើការឲ្យ Sports Center Philippines ដែលជាស្ថាប័នព័ត៌មានដ៏ល្បីរបស់ One Sports ជាបណ្តាញផ្សព្វផ្សាយដ៏ធំបំផុតមួយនៅក្នុងប្រទេសហ្វីលីពីន។ នាងក៏ជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់ Sport 5 និង ESPN5 ព្រមទាំងជាសហពិធីការិនីក្នុងកម្មវិធី OnCAM។

នៅនៅឆ្នាំ២០២១ Mara Aquino បានចូលធ្វើជាពិធីការិនីក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកលីគអាជីពរបស់ហ្វីលីពីន Mobile Legends Bang Bang Professional League Philippines ដែលជាកន្លែងអភិវឌ្ឍជំនាញកីឡា E-sports កាន់តែល្អ និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នកគាំទ្រទូទាំងតំបន់អាស៊ានតាមរយៈសមត្ថភាពអធិប្បាយដ៏ទាក់ទាញ និងរូបសម្រស់ដ៏ស្រស់សោភាដែលធ្វើឲ្យនាងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង៕


អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


