ព័ត៌មានជាតិ
ទោះបញ្ជាក់ការពិតមិនទាន់បាន តែមតិច្រើនលើកសរសើរ លោក បឺត សំរេច មានសំឡេងល្អ គួរលើកទឹកចិត្ត
ការជជែកវែកញែកគ្នា ថាតើ លោក បឺត សំរេច ជាកូនប្រុសបង្កើតរបស់លោក ស៊ិន ស៊ីសាមុត មែនឬយ៉ាងណា? បានក្លាយជាប្រធានបទក្តៅ នៅលើបណ្តាញទំនាក់ទំនងសង្គម។ តែបើទោះបីជាអតីតកីឡាករគុនខ្មែររូបនេះ ជាឈាមជ័ររបស់អធិរាជសំឡេងមាស មែនឬមិនមែនក៏ដោយ បុគ្គលសំខាន់ៗមួយចំនួន បានប្រកាសទទួលស្គាល់សមត្ថភាពលោក និងស្ងើចសរសើរថា មានទឹកដមសំឡេងពីរោះ។

វីដេអូឃ្លីបលោក បឺត សំរេច ច្រៀងជាច្រើន ត្រូវបានផុសផ្សាយនិងចែករំលែកតៗគ្នា នៅលើបណ្តាញទំនាក់ទំនងសង្គម
ដោយសារតែមហាជន កោតសរសើរនឹងទឹកដមសំនៀងរបស់លោក និងខ្លះបញ្ចេញឃ្លីបចម្រៀងចាស់ៗរបស់អធិរាជសំឡេងមាស និងផ្ទៀងផ្ទាត់ជាមួយសំនៀងដើមរបស់លោកទៀតផង ដោយបង្ហាញការភ្ញាក់ផ្អើលថា សឹងតែដូចម្ចាស់ដើមទៅហើយ។
តាមការលើកឡើងរបស់ លោក ជុំ កុសល ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន លោក បឺត សំរេច ពិតជាច្រៀងបានពីរោះ ហើយអាចច្រៀងបទលោក សុិន សុីសាមុត បាន និងពីរោះម្យ៉ាងម្នាក់។ លោកបង្ហាញការយល់ឃើញ ចំពោះរឿងរ៉ាវដែលជជែកវែកញែកគ្នាដ៏ក្តៅគគុកនេះដែរថា មិនគួរស្តី បន្ទោសចំពោះ លោក បឺត សំរេច ឡើយ ព្រោះគាត់គ្រាន់តែបានដឹងរឿងរ៉ាវតាមម្តាយចិញ្ចឹម និយាយប្រាប់ប៉ុណ្ណោះ។ បើទោះនោះជាការពិតឬមិនពិត រដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះ ក៏ស្នើឱ្យសាធារណជនពិចារណាលើកត្តាសំខាន់មួយ ប្រសិនបើយល់ថា គាត់មានសំឡេងច្រៀងល្អ គួរតែជួយផ្តល់កម្លាំងចិត្តដល់គាត់ ដើម្បីឱ្យគាត់ខិតខំអភិវឌ្ឍ សមត្ថភាព ដើម្បីទទួលបានជោគជ័យលើវិស័យចម្រៀង។
ទន្ទឹមនេះ លោកក៏បានសំណូមពរដល់សាធារណជន គួរផ្តោតសំខាន់លើសមត្ថភាពនៃការច្រៀងរបស់គាត់ ជាជាងវែកញែកថា ជាកូនឬមិនមែនកូន។ ជុំវិញរឿងរ៉ាវនេះ លោកយល់ឃើញថា បើទោះបីជាមានអ្នកចេញមក អះអាងថា ធ្លាប់ជាមិត្តស្និទ្ធស្នាលជាមួយលោក ស៊ិន ស៊ីសាមុត ក៏ដោយ ក៏បុគ្គលនោះមិនប្រាកដថាអាចដឹងអាថ៌កំបាំង លោកបានអស់ដែរ ព្រោះអាថ៌កំបាំងរបស់លោក គ្មាននរណាម្នាក់ដឹងអស់ក្រៅពីខ្លួនលោកទេ។

ជាមួយគ្នានេះ លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន តាមរយៈការបង្ហោះវីដេអូឃ្លីបខ្លី ជាចម្រៀងដែលលោក បឺត សំរេច បានច្រៀង ភ្ជាប់ជាមួយនឹងខ្លឹមសារថា “ប្រិយមិត្តស្តាប់ទៅមើល ដូចអធិរាជសំឡេងមាសប៉ុន្មានភាគរយដែរ? រកអ្នកស្នងមរតកអធិរាជសំឡេងមាសបានហើយ ចាប់ពីពេលនេះតទៅ ប្អូន បឺត សំរេច នឹងក្លាយជាដុំពេជ្រដ៏មានតម្លៃ សម្រាប់បន្តវេនបំពេសោតិន្ទ្រិយារម្មណ៍ប្រជាពលរដ្ឋខ្មែរទូទាំងនគរ”។

ក្រៅពីនេះ សូម្បីតែលោក វីរៈ វ៉ារ៉ានី ប្រធានក្រុមដំណើរខ្មែរ ដែលជាអ្នកស្រាវជ្រាវប្រវត្តិតារាជើងចាស់ខ្មែរ ក៏បានលើក សរសើរពីសំឡេងនៃការច្រៀងរបស់លោក បឺត សំរេច ផងដែរ ដោយអះអាងថា លោកមិននឹងស្មានសោះ ដែលលោក បឺត សំរេច អាចច្រៀងបានពីរោះបែបនេះ ទាំងដែលមិនមែនជាសិល្បករ។

តាមរយៈវីដេអូខ្លី ៣១វិនាទី ដែលបានផុសផ្សាយនៅលើផេកឈ្មោះ គង្គ ប៊ុនឈឿន លោក បឺត សំរេច រៀបរាប់ថា
នៅថ្ងៃខាងមុខនេះ លោកនឹងច្រៀងបទចម្រៀង ជូនអ្នកស្រី តាត គឺមលន ភរិយារបស់កវីនិពន្ធ គង្គ ប៊ុនឈឿន ដែលនឹងមានផ្សាយនៅលើឆានែលយូធូប កវី គង្គ ប៊ុនឈឿន។
ក្នុងបទសម្ភាសមួយតាមទូរស័ព្ទជាមួយថ្មីៗ អ្នកស្រី តាត គឹមលន បានឱ្យដឹងថា គាត់គ្រាន់តែចង់ជួយ លោក បឺត សំរេច ឱ្យច្រៀងបទស្នាដៃតែងនិពន្ធ លោក គង្គ ប៊ុនឈឿន ដើម្បីជាការតេស្តសមត្ថភាពផង និងចង់ឱ្យសាធារណជនបានដឹងផងថា បុរសដែលអះអាងជាកូនបង្កើតលោក សុិន សុីសាមុត រូបនេះ អាចច្រៀងបាន ឬច្រៀងពីរោះដូចជាឪពុកឬទេ។ ម៉្យាងវិញទៀត នេះក៏ជាការជួយលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តដល់អ្នកមានសមត្ថភាពផងដែរ។

យោងតាមការបញ្ជាក់ កាលលោក គង្គ ប៊ុនឈឿន នៅរស់រានមានជីវិត លោកបាននិពន្ធចម្រៀងថ្មីចំនួន ១០បទ ដែលបទទាំងនោះ សុទ្ធសឹងពុំទាន់បានយកទៅផលិតឬច្រៀងឡើយ។ ឯការផលិតបទចម្រៀងថ្មីឱ្យលោក បឺត សំរេច ច្រៀង ពុំទាន់អាចចាប់ផ្តើមបានទេបច្ចុប្បន្ននេះ ក៏ព្រោះតែណោតភ្លេងទាំងនោះ កវីនិពន្ធ គង្គ ប៊ុនឈឿន និពន្ធតាមបែបបារាំង ដូច្នេះត្រូវប្រើពេលបកប្រែណោតនោះ មកតាមបែបខ្មែរជាមុនសិន៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


