ព័ត៌មានជាតិ
ស្នងការក្រុងណែនាំឲ្យនគរបាលទាំង១៤ខណ្ឌ ត្រូវផ្សព្វផ្សាយពីវិធានការលុបបំបាត់ការកែច្នៃបំពង់ស៊ីម៉ាំងខុសច្បាប់
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានណែ នាំដល់នគរបាលខណ្ឌទាំង១៤ ត្រូវចុះផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅតាមយានដ្ឋានកែច្នៃនិងតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីឈានទៅលុបបំបាត់ការបង្កសំឡេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទ។
ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីការលុបបំបាត់ ការបង្កសំឡេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទ នាព្រឹកថ្ងៃទី២៥ ខែមករានេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍ថា អធិការដ្ឋានខណ្ឌទាំង១៤ត្រូវចុះផ្សព្វផ្សាយណែនាំអប់រំសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃឲ្យបានត្រឹមត្រូវនិងទូលំទូលាយទៅតាមយានដ្ឋានកែច្នៃនិងចុះតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីឲ្យអាណាព្យាបាលធ្វើការណែនាំអប់រំកូនៗរបស់គាត់ឲ្យបានល្អ និងគោរពច្បាប់។

លោកឧត្តមសេនីយ៍ឯក ស ថេត បានណែនាំមន្ត្រីអនុវត្តច្បាប់ត្រូវតែប្រកាន់ភ្ជាប់នូវកាយវិការនិងពាក្យសម្តីឲ្យបានសមរម្យ ហើយមិនត្រូវអនុវត្តលើសពីការណែនាំឡើយ ។ ម្យ៉ាងវិញទៀតចំពោះអ្នកប្រើប្រាស់យានយន្តកែច្នៃស៊ីមាំង នឹងត្រូវធ្វើការណែនាំអប់រំធ្វើការផាកពិន័យតាមច្បាប់អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងនាំយកយានយន្តមករក្សាទុកនៅកន្លែងសមត្ថកិច្ចមិនឲ្យលើសរយៈពេល៣ថ្ងៃឡើយ ។
លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានស្នើដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ ប្រកាន់នូវឥរិយាបថ និងក្រមសីលធម៌ ប្រកបដោយវិជ្ជាជីវៈ ចៀសវាងការប្រើប្រាស់តួនាទី បង្កបញ្ហាធ្វើឲ្យមានការថ្នាំងថ្នាក់និងប្រតិកម្មពីប្រជាពលរដ្ឋ អំឡុងពេលបំពេញភារកិច្ច ។
លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា ការអនុវត្តការណែនាំអប់រំ និងឃាត់ដើម្បីធ្វើការផាកពិន័យចំពោះយានយន្តដែលកែច្នៃបង្កសំឡេងរំខាននេះ សមត្ថកិច្ចនឹងធ្វើការសហការជាមួយក្រសួងបរិស្ថាន ដោយប្រើប្រាស់ម៉ាស៊ីនក្នុងការវាស់កម្រិតសំឡេងដែលបង្កដោយយានយន្តគ្រប់ប្រភេទផងដែរ។
លោកឧត្តមសេនីយ៍ឯក ស ថេត បានណែនាំដល់នគរបាលខណ្ឌទាំង១៤ ត្រូវលុបបំបាត់ឲ្យបានចំពោះសកម្មភាពនៃការប្រើប្រាស់មធ្យោបាយដែលបានកែច្នៃបំពង់ស៊ីម៉ាំងនៅលើដងផ្លូវសាធារណៈ ដើម្បីធានានូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់រួមចំណែករក្សាបរិស្ថានសង្គមឲ្យមានភាពល្អប្រសើរ ។ទន្ទឹមនឹងនេះ ក៏ត្រូវយកចិត្តទុកដាក់អនុវត្តន៍នូវវិធានការអប់រំចំពោះប្រជាពលរដ្ឋឲ្យមានការយល់ដឹងអំពីកាតព្វកិច្ច ក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ ជៀសវាងការប្រព្រឹត្តខុស នាំឲ្យខាតបង់ផលប្រយោជន៍រួម ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ស ថេត បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវប្រើប្រាស់កម្លាំងភ្នាក់ងារ កម្លាំងមហាជនល្អតាមដានត្រួតពិនិត្យច្បាមទីតាំងយានដ្ឋាន និងកន្លែងកែច្នៃបំពង់ស៊ីម៉ាំងយានយន្ត ដោយណែនាំឲ្យថតជាសម្ងាត់នូវរូបភាព សកម្មភាពទុកជាឯកសារភស្តុតាង បម្រើឲ្យការអនុវត្តនីតិវិធីនិងត្រូវតំឡើងបញ្ជីទិន្នន័យអត្តសញ្ញាណម្ចាស់យាន្តដ្ឋាន ឬទីតាំងកែច្នៃបំពង់ស៊ីម៉ាំងយានយន្តខុសលក្ខណៈបច្ចេកទេស ចងក្រងជាសាលាកប័ត្រព័ត៌មាន និងកំណត់គោលដៅអាទិភាពសម្រាប់តាមដាន ។

ព្រមជាមួយគ្នានេះ ត្រូវសហការផ្តល់ពត៌មានឲ្យគ្នាទៅវិញទៅមកពីខណ្ឌមួយទៅខណ្ឌមួយនូវភិនភាគបុគ្គលដែលប្រព្រឹត្តល្មើសអត្តសញ្ញាណយានយន្តបញ្ជាក់ឲ្យបានលម្អិតដែលបានរត់គេចវេសពីការត្រួតពិនិត្យរបស់សមត្ថកិច្ច ។ ដោយរៀបចំសាលាកប័ត្រពត៌មានដើម្បីកត់ត្រាអត្តសញ្ញាណបុគ្គលប្រព្រឹត្តល្មើស ចេញបង្កាន់ដៃ ដកហូតមធ្យោបាយយានយន្ត រៀបចំលិខិតកិច្ចសន្យាលិខិតធានាពីអាណាព្យាបាល ឬលិខិតទទួលស្គាល់កំហុសឲ្យអ្នកប្រព្រឹត្តល្មើសបំពេញតាមលក្ខខណ្ឌរបស់សមត្ថកិច្ចពេលកំណត់ចូលខ្លួនមកដោះស្រាយត្រូវភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋដើម្បីជាមូលដ្ឋានក្នុងការកំណត់បាននូវ អាស័យដ្ឋានស្នាក់នៅអចិន្ត្រៃយ៍របស់បុគ្គលនោះ ។
គួរបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាល ពិសេសនៅក្នុងរាជធានីភ្នំពេញ ត្រូវសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្រាវជ្រាវកំណត់អត្តសញ្ញាណម៉ូតូធំ ដែលបង្កសំឡេង រំខានដល់ប្រជាពលរដ្ឋ ខណៈម៉ូតូដែលមានសំឡេងខ្លាំងនេះបានរំខានដល់ការរស់នៅរបស់ បងប្អូនប្រជាពលរដ្ឋ និងបង្ករការរំខានដល់សង្គម សណ្តាប់ធ្នាប់សាធារណៈផងដែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


