Connect with us

ព័ត៌មានអន្ដរជាតិ

លើលោក តើមានក្រុមហ៊ុនណាខ្លះ ដែលអាចនាំអ្នកទេសចរចុះទៅដល់តំបន់ខ្មោចកប៉ាល់ Titanic បាន?

បានផុស

នៅ

យានជ្រមុជ Titan របស់ក្រុមហ៊ុន OceanGate ត្រូវបានឆ្មាំអាមេរិកប្រកាសជាផ្លូវការថា ផ្ទុះពេលចុះទៅទស្សនាខ្មោចកប៉ាល់ Titanic ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

OceanGate គឺជាក្រុមហ៊ុនតែមួយគត់នៅលើលោកដែលអាចនាំមនុស្សទៅមើលកប៉ាល់ Titanic នៅបាតសមុទ្រ បង្កើតឡើងដោយលោក Stockton Rush និង Guillermo Söhnlein នៅឆ្នាំ ២០០៩ ។

ក្រុមហ៊ុននេះមានយានជ្រមុជទឹក ៣ គ្រឿង ប៉ុន្តែមានតែ Titan ប៉ុណ្ណោះទើបអាចមុជទឹកបានជ្រៅទៅដល់តំបន់ខ្មោចកប៉ាល់ Titanic ខណៈដែលអ្នកចង់ធ្វើដំណើរកម្សាន្តត្រូវទិញសំបុត្រតម្លៃ ២៥០,០០០ ដុល្លារក្នុងមួយនាក់ ។

ជាក់ស្ដែងតំបន់ខ្មោចកប៉ាល់ Titanic ធ្លាប់មានមនុស្សទៅទស្សនារាប់សិបដងមកហើយ បើគិតពីឆ្នាំ ១៩៨៥ មក ប៉ុន្តែការចុះទៅទាំងនោះគឺជាការចុះសិក្សាស្រាវជ្រាវ មិនមែនធ្វើទេសចរណ៍ទេ ។ មុនជួបគ្រោះថ្នាក់ Titan ធ្លាប់មានបញ្ហាបច្ចេកទេស និងគ្រោះថ្នាក់យ៉ាងតិច ៦ ដង ឯណោះ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Indianexpress

ចុចអាន៖ ក្រុមហ៊ុន OceanGate​ ប្រឈមការចោទប្រកាន់ពីបទ “មនុស្សឃាតដោយធ្វេសប្រហែស”

ចុចអាន៖ តាមការពិត អ្នកដំណើរត្រូវចុះហត្ថលេខាលើលិខិតស្ម័គ្រស្លាប់សិន មុនជិះយានរបស់ក្រុមហ៊ុន OceanGate 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម