ជីវិតកម្សាន្ដ
តួអង្គរឿង Barbie ទម្លាយការពិត ក្នុងវគ្គដោះស្បែកជើង ដែលកំពុងល្បី
Margot Robbie បដិសេធការប្រើជើងតួជំនួសក្នុងរឿង Barbie វគ្គដោះស្បែកជើងកែងដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកមើល ។

ពេលវីដេអូខ្លីរឿង Barbie ចេញផ្សាយកាលពីខែមេសា ឆ្នាំ២០២៣ មហាជនក្នុងបណ្ដាញសង្គមនាំគ្នាសរសើរទៅលើប្រអប់ជើង Barbie ដ៏ស្អាត វគ្គដោះស្បែកជើងពណ៌ផ្កាឈូករបស់នាងចេញ ។
កញ្ញា Robbie ចង់ឲ្យមនុស្សក្នុងពិភពលោកដឹងថា នោះគឺជាជើងពិតៗរបស់នាង មិនមែនជើងតួជំនួស ឬប្រើកុំព្យូទ័រកែកុនឡើយ ។
អំឡុងពេលសម្ភាសជាមួយ Fandango តួអង្គ Barbie បានទម្លាយថា គេថត ៨ ដង ទម្រាំតែត្រូវ ចំណែកស្បែកជើងវិញ គេបិតស្កុតដើម្បីកុំឲ្យរបូតពេលដោះចេញ ហើយតួស្រីត្រូវកាន់បង្កាន់ដៃលើកាមេរ៉ា ជាពិសេសនាងធ្លាប់រៀនរបាំបាឡេកាលពីក្មេងទៀតទើបល្អឥតខ្ចោះបែបនេះ ។
តារាសម្ដែងអូស្ត្រាលីវ័យ ៣២ ឆ្នាំខាងលើបញ្ជាក់ទៀតថា នាងចង់ថតជើងខ្លួនឯង ព្រោះនាងស្អប់ការប្រើតួជំនួស “ខ្ញុំមិនចូលចិត្តមើលរឿងខ្លួនឯង ហើយឃើញដៃជើងអ្នកដទៃទេ ។ ខ្ញុំប្រាប់អ្នកដឹកនាំរឿងរហូតហ្នឹងថា ឲ្យខ្ញុំធ្វើគ្រប់យ៉ាងដោយខ្លួនឯងទៅ” Robbie បន្ថែម ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ខ្វះខាតពណ៌ផ្កាឈូកជាសកល ក្រោយខ្សែភាពយន្ត “Barbie” ប្រើអស់ច្រើនពេក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


