ព័ត៌មានអន្ដរជាតិ
បារាំង ដាក់ពន្ធនាគារកុបករ ខណៈប៉ូលិស ចាប់ខ្លួនមនុស្សជិត ៣០០០នាក់
កុបករប្រហែល ៥០ នាក់ ដែលភាគច្រើនជាយុវជន ត្រូវប្រឈមមុខនឹងការកាត់ក្តីក្នុងទីក្រុងប៉ារីស និងហ្គ្រីណូបល ដោយសារចូលរួមក្នុងរលកនៃភាពអនាធិបតេយ្យ ដែលកើតឡើង បន្ទាប់ពីប៉ូលិសបាញ់សម្លាប់ក្មេងជំទង់ម្នាក់កាលពីដើមសប្តាហ៍មុន ខណៈគិតត្រឹមពេលនេះ មនុស្សជាង ២,៨០០ នាក់ហើយត្រូវបានចាប់ខ្លួន។

យោងតាមសារព័ត៌មាន Le Monde បានរាយការណ៍ថា ជនសង្ស័យ ៥ នាក់ ត្រូវបានតុលាការកាត់ទោសពីបទបះបោរដោយហិង្សាលើមន្ត្រីប៉ូលិស និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ។ បើទោះជាយ៉ាងនេះក្ដី អ្នកទាំង ៥ មិនបានសារភាពទោសកំហុសនោះទេ ប៉ុន្តែបន្ទាប់ពីការពិចារណាត្រឹមតែ ១៥ នាទីប៉ុណ្ណោះ តុលាការក៏បានសម្រេចកាត់ទោសមនុស្ស ៣ នាក់ឲ្យជាប់ពន្ធនាគារ, ម្នាក់ទទួលបានការព្រមាន ខណៈម្នាក់ទៀតបានរួចទោស ។
ទន្ទឹមនោះ ការកាត់ទោសធ្ងន់ធ្ងរបំផុត គឺផ្តល់ទៅឲ្យបុរសអាយុ ២២ ឆ្នាំម្នាក់ ឈ្មោះ Amaury ដែលបានគប់ដុំថ្មដាក់មន្រ្តីប៉ូលិសចេញពីដំបូលផ្ទះមួយកន្លែង ។

ស្របពេលជាមួយគ្នានោះ ស្ថានីយ៍វិទ្យុ France Info បានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី២ ខែកក្កដាថា កុបករ ៣ នាក់នៅក្នុងទីក្រុងហ្គ្រីណូបល ក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពី ៣ ទៅ ៤ ខែផងដែរ ។
ដោយឡែកយោងតាមក្រសួងមហាផ្ទៃបានឲ្យដឹងថា អាជ្ញាធរបារាំងបានចាប់ខ្លួនមនុស្សជាង ២,៨០០ នាក់ពីបទកុបកម្ម ចាប់តាំងពីថ្ងៃអង្គារសប្តាហ៍មក បន្ទាប់ពីប៉ូលិសបាញ់សម្លាប់យុវជនម្នាក់ដែលមិនព្រមសហការនៅភ្លើងស្តុបក្នុងទីក្រុង ណង់ទែរ ។

មិនយូរប៉ុន្មាន ការតវ៉ាបានប្រែក្លាយទៅជាអំពើហិង្សា និងរីករាលដាលពាសពេញប្រទេស ថ្វីបើមន្ត្រីពាក់ព័ន្ធក្នុងការបាញ់ប្រហារ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទមនុស្សឃាតក៏ដោយ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃសៅរ៍បានពន្យារពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុក ទៅកាន់ប្រទេសអាល្លឺម៉ង់ ដោយសារតែភាពចលាចលនៅតែបន្តកើតមាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ប្រទេសកំពុងផ្ទុះបាតុកម្មធ្ងន់ធ្ងរ តែលោក Macron បែរជារាំធ្វើព្រងើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


