សន្តិសុខសង្គម
អគ្គិភ័យឆេះឃ្លាំងសិប្បកម្មនៅខណ្ឌច្បារអំពៅម្សិលមិញ ខូចខាតម៉ាស៊ីន៥គ្រឿង រថយន្ដ១គ្រឿង និងម៉ូតូ១គ្រឿង
គ្រោះអគ្គិភ័យដែលបានឆាបឆេះឃ្លាំងសិប្បកម្មដេរពូកសាឡុងនៅសង្កាត់និរោធកាលពីល្ងាចថ្ងៃទី១៣ ខែកក្កដាម្សិលមិញ បណ្ដាលឲ្យខូចខាតឃ្លាំងទំហំ១៥ម៉ែត្រ X ២០ម៉ែត្រ ម៉ាស៊ីនដេរ និងផុងចំនួន០៥គ្រឿង រថយន្ត PAJEROចំនួន១គ្រឿង និងម៉ូតូ Honda Air Black ចំនួន១គ្រឿង។ និងបានឆេះរាលដាលដល់ផ្ទះឈើប្រក់ស័ង្កសីចំនួន១ខ្នងអស់ទាំងស្រុង និងផ្ទះថ្មចំនួន០១ខ្នង (ខូចខាតប្រហែល១០%)។ បើតាមសមត្ថកិច្ច ម្ចាស់ទីតាំងមានឈ្មោះ សុខ ចន្ទី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម ។

សូមបញ្ជាក់ថា ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១៦និង៥០នាទីល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចឃ្លាំងសិប្បកម្មដេរពូក និងសាឡុង ស្ថិតក្នុងភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងករណីគ្រោះអគ្គិភ័យនេះ គឺមិនមានមនុស្សរងរបួសឬបាត់បង់ជីវិតឡើយ ដោយកម្លាំងជំនាញរបស់ការិយាល័យអគ្គិភ័យបានប្រើប្រាស់រថយន្ដចំនួន១៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣០ឡាន ស្មើនឹង១២០ម៉ែត្រគូប ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង៕
អត្ថបទ៖សុខុម






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


