ជីវិតកម្សាន្ដ
អ្នកគាំទ្រអស់សំណើច ក្រោយរូបភាព Jin ស្លៀកពាក់ឯកសណ្ឋានយោធាអាចជួយសង្គ្រោះនារីម្នាក់ពីចោរប្លន់
អាចថាវាជារឿងគួរឱ្យសំណើចបន្តិច និងមិនគួរឱ្យជឿ ក្រោយសារព័ត៌មានប្រេស៊ីលមួយរាយការណ៍ថា រូបភាពស្ថិតក្នុងឯកសណ្ឋានយោធារបស់តារាសម្រៀង Jin សមាជិកក្រុម BTS បានជួយសង្គ្រោះនារីម្នាក់ឱ្យរួចផុតពីចោរប្លន់។

កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល RIC Mais បានឱ្យដឹងថា កាលពីដើមខែកន្លងទៅ នាង Natali Vitoria Ramos Reis អាយុ ២១ឆ្នាំ ដែលរស់នៅក្នុងទីក្រុង Paranas ប្រទេសប្រេស៊ីល បានចេញក្រៅផ្ទះរហូតដល់យប់ជ្រៅ ហើយបានជួបហេតុការណ៍ចោរប្លន់ នៅចំណតឡានក្រុងមួយ។
យោងតាមសម្ដីនារីរូបនោះ និយាយថា ចោរបានកញ្ឆក់ទូរសព្ទរបស់នាងចេញពីដៃ ប៉ុន្តែរូបគេបានមើលទៅកាន់ស្រោមទូរសព្ទ ក៏ប្រទះឃើញរូបថត Jin ស្លៀកពាក់ឯកសណ្ឋានយោធោ។ ភ្លាមៗនោះចោរបានបោះទូរសព្ទឱ្យនាងវិញ ព្រោះគិតថា រូបភាពនៅនឹងស្រោមទូរសព្ទជាមិត្តប្រុសរបស់នាង។

Reis បានប្រាប់សារព័ត៌មាន RIC Mais ថា “គាត់ច្បាស់ជាគិតថា រូបនោះជាមិត្តប្រុសរបស់ខ្ញុំដែលកំពុងបម្រើក្នុងជួរយោធាមិនខាន” ។ ក្រោយប្រគល់ទូរសព្ទឱ្យម្ចាស់ដើម ចោរបានបោះពាក្យថា “ខ្ញុំមិនចង់បានវាទេ” ហើយរត់ចេញទៅ។ នេះបើតាមសម្ដីរបស់ Reis បានប្រាប់បន្ថែម។
បន្ទាប់ពីរឿងនេះបានចែករំលែក អ្នកគាំទ្រនៅក្នុងប្រទេសកូរ៉េខាងត្បូង ក៏ដូចជាអ្នកនិយមលេងអ៊ីនធឺរណិតដទៃទៀតនាំគ្នាបញ្ចេញមតិបែបកំប្លែងជាច្រើន និងបានហៅស្ថានភាពនោះថាជារឿងគួរឱ្យអស់សំណើច ខណៈ Jin ឯណោះមិនដឹងខ្លួនថាបានជួយសង្រ្គោះ ARMYs ដោយប្រយោលឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តួប្រុសរឿង “Descendants Of The Sun” ពាក់ព័ន្ធករណីឆបោកប្រាក់ជិត ៥០លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


