ព័ត៌មានអន្ដរជាតិ
តុលាការហុងកុង ដាក់គុកបុរសម្នាក់ ព្រោះ ប្រមាថភ្លេងជាតិ
តុលាការហុងកុង បានកាត់ទោសបុរសម្នាក់ ឲ្យជាប់ពន្ធនាគាររយៈពេល៣ខែ ពីបទប្រមាថភ្លេងជាតិចិនដោយយកបទចម្រៀងតវ៉ា ទៅកាត់ត ជាមួយវីដេអូឃ្លីបរបស់អត្តពលិកហុងកុងម្នាក់ ដែលកំពុងចូលរួមពិធីបំពាក់មេដាយមាសនៅឯព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ។

ទន្ទឹមនោះ ចៅក្រម Minnie Wat និយាយថា ទង្វើនេះត្រូវតែមានទោស ព្រោះភ្លេងជាតិ គឺជានិមិត្តសញ្ញានៃសេចក្តីថ្លៃថ្នូរ និងបូរណភាពទឹកដីរបស់ប្រទេសមួយ ខណៈ
អ្នកថតរូប Cheng Wing-chun អាយុ២៧ឆ្នាំ ត្រូវបានរកឃើញមានពិរុទ្ធពីបទប្រមាថភ្លេងជាតិនៅតុលាការភាគខាងកើត។ យ៉ាងណាក្តី គាត់មិនបានសារភាពទោសកំហុសទេ វីដេអូនេះត្រូវបានគេចែករំលែកយ៉ាងទូលំទូលាយ ដោយមានអ្នកចូលមើលដល់ទៅ ៩០០០០ដង។
គួរបញ្ជាក់ថា លោក Cheng គឺជាមនុស្សដំបូងគេ ត្រូវបានកាត់ទោសនៅក្រោមច្បាប់ភ្លេងជាតិ ដែលអនុម័តក្នុងឆ្នាំ២០២០។ ការមិនគោរពភ្លេងជាតិរបស់ប្រទេសចិន ត្រូវមានទោសជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់៦៤០០ដុល្លារអាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


