ព័ត៌មានអន្ដរជាតិ
ហុងកុង ចាប់បានសកម្មភាពលាងលុយខ្មៅជាង ៤៤៦ លានដុល្លារ
អាជ្ញាធរហុងកុងបានបញ្ជាក់នៅថ្ងៃពុធនេះថា សមត្ថកិច្ចបានចាប់ខ្លួនបុរស ២ នាក់ទាក់ទងនឹងសកម្មភាពលាងលុយខ្មៅប្រមាណ ៤៤៦ លានដុល្លារអាមេរិក ដែលជាករណីលាងលុយខ្មៅដ៏ធំមួយនៅទីក្រុងមួយនេះ ។

សកម្មភាពលាងលុយខ្មៅនេះ ធ្វើឡើងក្រោមរូបភាពលក់លោហៈដ៏មានតម្លៃ ទម្ងន់ប្រហែល ៨ តោដែលភាគច្រើនជាមាស និងលោហៈប៉ាឡាដ្យូម ចន្លោះឆ្នាំ ២០២០ និង ២០២១ ។
ទន្ទឹមនោះ មន្ត្រីគយលោកស្រី Rita Li ថ្លែងឲ្យដឹងថា លោហៈធាតុមានតម្លៃទាំងនេះ គឹមានការទិញ និងលក់ដោយជនអនាមិកនៅក្នុងទីក្រុងហុងកុង ហើយក៏មានភាពទាក់ទាញខ្លាំងណាស់ដែរសម្រាប់ឧក្រិដ្ឋជន ដោយសារតែតម្លៃខ្ពស់ ទំហំតូច និងងាយស្រួលក្នុងការដឹកជញ្ជូន ។

តាមរយៈការលាងលុយនេះ បុរសទាំងពីរនាក់បានប្រើប្រាស់គណនីក្រុមហ៊ុនដើម្បីទទួលបានប្រាក់យ៉ាងច្រើនពីក្រុមហ៊ុនពាណិជ្ជកម្មលោហៈដ៏មានតម្លៃ និងហាងលក់គ្រឿងអលង្ការផ្សេងៗ រួចធ្វើការផ្ទេរលុយភ្លាមៗទៅកាន់ក្រុមហ៊ុន ឬគណនីនៅបរទេស ។
ស្របពេលជាមួយគ្នានេះ អាជ្ញាធរក្រុងហុងកុងកំពុងស៊ើបអង្កេតប្រភពដើមនៃលោហៈដ៏មានតម្លៃនេះ ហើយនឹងមិនបដិសេធឡើយ ចំពោះការចាប់ខ្លួនបន្ថែមទៀត ។

គួរឲ្យដឹងថា កាលពីខែមុន អាជ្ញាធរទីក្រុងហុងកុងក៏បានចាប់ខ្លួនសមាជិកក្រុមឧក្រិដ្ឋជនចំនួន ៤ នាក់ផងដែរពីបទលាងលុយចំនួន ៥២ លានដុល្លារក្នុងរយៈពេល ២ ឆ្នាំ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ពាណិជ្ជកម្មអន្តរជាតិ ចិន កើន ៤.៧៥ ទ្រីលានដុល្លារក្នុង ៣ ត្រីមាសឆ្នាំនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


