KPT+
ឧត្តមភរិយា ដែលបុរសទាំងឡាយគេងស្រមៃប៉ុនប៉ង
ចំពោះបុរស រូបសម្បត្តិ និងចរិតឬកពាររបស់ស្រ្តីមានភាពសំខាន់ដូចគ្នានៅពេលរើសគូស្រករ។ បានភរិយាស្អាតជារឿងសំណាងបំផុត ប៉ុន្តែបានភរិយាចរិតប្រពៃរឹតតែសំណាងខ្លាំងបំផុត។
ខាងក្រោមជាលក្ខណៈសម្បត្តិពិសេសរបស់មនុស្សស្រីដែលសក្ដិសមជាឧត្តមភរិយា ធ្វើឲ្យស្វាមីគ្រប់រូបចំរុងចម្រើន!
ចេះមើលថែខ្លួនឯងទោះស្វាមីនៅឆ្ងាយ

ជាមនុស្សស្រីមានលំនឹងក្នុងជីវិត និងមានភាពរឹងមាំគ្រប់គ្រាន់ជាខ្លួនឯង។ ដូច្នេះទើបនាងមិនដែលយកស្នេហាជាឧបករណ៍សម្រាប់ជាទីពឹងនោះទេ។ នាងជាស្ត្រីរឹងប៉ឹងស្រាប់ហើយ ត្រឹមតែអវត្តមានបុរស វាមិនបានបន្ថែមទុក្ខព្រួយលើនាងឡើយ។
តែងតែនៅក្បែរនិងជួយលើកទឹកចិត្តស្វាមីជានិច្ច
រាល់ពេលបញ្ហាកើតឡើង ឬឧបសគ្គរាំងស្ទះដល់ការសម្រេចគោលដៅរបស់ស្វាមី នាងជាមនុស្សទីមួយដែលជឿជាក់លើប្ដីថា គាត់អាចធ្វើបាន។ នាងធ្វើឲ្យគាត់មានអារម្មណ៍មិនបាក់ទឹកចិត្ត និងមិនព្រមចុះចាញ់រាល់បញ្ហាចំពោះមុខ បើទោះមានព្យុះភ្លៀងយ៉ាងណាក៏ដោយ។
បើកចិត្តទូលាយទទួលយកគំនិតស្វាមី

បើទោះបីជាពេលប្ដីប្រពន្ធមានគំនិតពីរផ្សេងគ្នាក៏ដោយ ក៏នាងនៅតែយកចិត្តទុកដាក់ស្តាប់យោបល់គាត់ជានិច្ច។ នាងជាប្រភេទមនុស្សដែលគិតសុខទុក្ខ និងមតិស្វាមី ហើយក៏មិនដែលយកតែចិត្តខ្លួនឯងឡើយ។
មិនប្រើការសន្មតក្នុងការដោះស្រាយជម្លោះ
នាងចេះយល់ចិត្តអ្នកដទៃ និងមិនទម្លាប់សន្មតតាមតែអារម្មណ៍នោះទេ។ នាងតែងតែព្យាយាមយល់ពីស្ថានភាពដែលកំពុងជួបប្រទះ ព្រមទាំងខំដោះស្រាយបញ្ហាដោយផ្អែកតាមហេតុផលជាក់ស្ដែង។ ប្រពន្ធប្រភេទនេះរមែងចេះបង្រួមរឿងធំមកជាតូច និងពីតូចទៅជាគ្មានរឿងអ្វី។
មានគោលដៅក្នុងជីវិតរបស់ខ្លួន

នាងជាមនុស្សស្រីឯករាជ្យ មិនផ្ដេកផ្ដួលលើស្វាមី ដោយមានផែនការជីវិតរបស់ខ្លួនច្បាស់លាស់។ ទោះបីត្រឹមជាមេផ្ទះ ក៏គ្រួសារដែលមាននាងតែងតែងចំរុងចម្រើនដូចពាក្យចាស់ពោលថា “សម្លឆ្ងាញ់ដោយសារគ្រឿង គ្រួសាររុងរឿងដោយសារភរិយា”។
ធ្វើឲ្យប្ដីមានអារម្មណ៍ថា គាត់ជាបុរសសំណាងជាងគេបំផុត
គ្រប់ពេលនៅក្បែរនាង គ្រប់កន្លែងដែលនៅជាមួយ ស្វាមីតែងតែទទួលបានអារម្មណ៍កក់ក្ដៅ និងយល់ថា ខ្លួនជាមនុស្សប្រុសសំណាងខ្លាំងបំផុត។ នាងប្រហែលមិនស្អាតទាក់ទាញ ប៉ុន្តែ ភាពជាស្រ្តីរបស់នាង ធ្វើឲ្យមនុស្សប្រុសដទៃច្រណែនស្វាមីរបស់នាង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ មិនមែនជាក្ដីស្រឡាញ់ពិតទេ ប្រសិនគូស្នេហ៍ម្ខាងៗប្រកាន់ ៣ ចំណុចនេះ
ចុចអាន៖ ការស្រាវជ្រាវថ្មី៖ ស្ត្រីរៀបការជាមួយបុរសក្មេងជាង ១០ ឆ្នាំ បង្កើនអត្រាមរណភាពខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


