ព័ត៌មានជាតិ
កម្ពុជា នាំចេញទៅថៃកើនឡើង ៦.៥ភាគរយ ក្នុងឆមាសទី១
រយៈពេល៦ខែ ចាប់ពីខែ មករា-មិថុនា ឆ្នាំ ២០២៣ កម្ពុជា បាននាំចេញទៅថៃសម្រេចបានទឹកប្រាក់ប្រមាណជាង ៥២៧លានដុល្លារ កើនឡើង ៦.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួនជាង ៤៩៥លានដុល្លារ។ ដោយឡែកម្ពុជា នាំចូលពីថៃមកវិញ មានចំនួនជាង ១.៤ពាន់លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សម្រាប់ខែ មិថុនា ការនាំចេញរបស់កម្ពុជាទៅថៃ បានធ្លាក់ចុះ ១៥.៥ភាគរយ មានទំហំទឹកប្រាក់ជាង ៤៧លានដុល្លារ បើធៀបនឹងឆ្នាំ ២០២២ មានចំនួនជាង ៥៧លានដុល្លារ។
ប្រទេសថៃ មានទំហំពាណិជ្ជកម្មលំដាប់ទី៤ ជាមួយកម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក និងវៀតណាម។ នៅក្នុងឆមាសទី១ ឆ្នាំ ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានជិត ២ពាន់លានដុល្លារ ថយចុះ ១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។
កាលពីចុងឆ្នាំ ២០២២ នាយករដ្ឋមន្ត្រីថៃ ថ្លែងនៅក្នុងជំនួបជាមួយឯកអគ្គរាជទូតកម្ពុជា ថា កម្ពុជា និងថៃគ្រោងសម្រេចឱ្យបានទំហំពាណិជ្ជកម្ម ១៥ពាន់លានដុល្លារនាឆ្នាំ២០២៥ ខណៈថៃប្រាប់កម្ពុជាថា ប្រទេសទាំងពីរត្រូវការកិច្ចសហការគ្នាលើវិស័យចំនួនបន្ថែមទៀត។
សូមបញ្ជាក់ថា ការនាំចេញទំនិញសំខាន់ៗរបស់កម្ពុជាទៅថៃ រួមមាន សម្លៀកបំពាក់ ផលិតផលកសិកម្ម ត្បូង និងវត្ថុធាតុដើម ខណៈការនាំចូលមាន ត្រី សាច់ ភេសជ្ជៈ ជីសរីរាង្គ គ្រឿងសម្អាងគ្រឿងតុបតែងផ្ទះ ឧបករណ៍អេឡិចត្រូនិក រថយន្ត គ្រឿងបន្លាស់ សម្ភារៈការិយាល័យ និងសំណង់ ជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


