ជីវិតកម្សាន្ដ
កាន់តែកៀកថ្ងៃមកសម្តែងនៅវៀតណាមលើកដំបូង Rosé ត្រូវអ្នកគាំទ្រអញ្ជើញឲ្យញ៉ាំហ្វឺ
នៅសល់តែប៉ុន្មានថ្ងៃទៀតទេ អ្នកគាំទ្រវៀតណាមនឹងជួប BLACKPINK ដោយផ្ទាល់ក្នុងរយៈពេល២យប់នៅទីក្រុង ហាណូយ។ ឥឡូវនេះ fandom របស់ក្រុមនេះបានចាប់ផ្តើមដំណើរការគម្រោងជាបន្តបន្ទាប់ដើម្បីស្វាគមន៍ idol ទៅកាន់ប្រទេសរបស់ខ្លួនជាលើកដំបូង។

ចំណុចលេចធ្លោបំផុតក្នុងគម្រោងនេះ គឺនៅឯអគារធំៗមួយចំនួនក្នុងទីក្រុងហាណូយ រូបភាពរបស់ Rosé លេចចេញជាមួយការអញ្ជើញទៅញ៉ាំហ្វឺបានធ្វើឲ្យមនុស្សជាច្រើនមនាក្ដីរំភើបយ៉ាងខ្លាំង។ ហើយនេះក៏មិនមែនជារឿងថ្មីដែរ ពីព្រោះ Rosé ល្បីជាយូរមកហើយក្នុងនាមជាតារាស្រី Kpop ដែលស្រលាញ់គុយទាវវៀតណាម។ ជាច្រើនលើកច្រើនសារ តារាចម្រៀងស្រីរូបនេះ បង្ហាញក្តីស្រលាញ់ចំពោះមុខម្ហូបវៀតណាមជានិច្ច។
យ៉ាងណាមិញបន្ទាប់ពីបញ្ចប់កម្មវិធីនៅ Palau Sant Jordi ក្នុងទីក្រុង Barcelona ក្រុម BLACKPINK មានពេលសម្រាក ៣ ថ្ងៃ មុននឹងបន្តដំណើរការកម្មវិធី។ Rosé បានទៅលេងភោជនីយដ្ឋានវៀតណាមមួយឈ្មោះថា VietKitchen ក្នុងទីក្រុង Barcelona តារាចម្រៀងរូបនេះបានអមដំណើរបុគ្គលិក ហើយត្រូវបានអ្នកគាំទ្រជាច្រើនឃើញនាង។
យោងតាមអ្នកគាំទ្រ Rosé បានកុម្ម៉ង់ម្ហូបវៀតណាមធម្មតាជាច្រើនមុខដូចជា បិណ្ឌចែវ នំបញ្ចុក និងជាការពិតណាស់ ហ្វឺជាអាហារដែលមិនអាចខ្វះបាន។ រូបភាពនៃការងប់ងល់របស់នាងសម្លឹងមើលគុយទាវមួយចាន បានធ្វើឲ្យអ្នកគាំទ្រវៀតណាមមានមោទនភាពយ៉ាងខ្លាំង។
លើសពីនេះទៀត តារាចម្រៀងរូបនេះធ្លាប់បានចែករំលែកថា កូរ៉េ វៀតណាម និងថៃ ជាប្រទេស៣ដែលមានមុខម្ហូបដែលធ្វើឲ្យនាងចាប់អារម្មណ៍ជាងគេ។ មិនតែប៉ុណ្ណោះ នាងក៏បានធ្វើការ Live ផ្ទាល់ជាច្រើនដង សុំឲ្យអ្នកគាំទ្រណែនាំពីរបៀបបញ្ចេញពាក្យថា ហ្វឺ ដើម្បីឲ្យវាស្រដៀងនឹងជនជាតិដើម តាមដែលអាចធ្វើទៅបាន៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖YoonA រកចំណូលចូលរាប់លានដុល្លារក្នុងមួយឆ្នាំៗ រហូតក្លាយសេដ្ឋិនីមិនដឹងខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


