ព័ត៌មានអន្ដរជាតិ
ឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ បង្កផលប៉ះពាល់កាន់តែខ្លាំងដល់ ទ្វីបអាស៊ី
អង្គការឧតុនិយមពិភពលោក (WMO) និយាយថា ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ចាប់ពីគ្រោះរាំងស្ងួតរហូតដល់ទឹកជំនន់ទ្រង់ទ្រាយធំ និងផលប៉ះពាល់ផ្សេងទៀតដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ កំពុងកើនឡើងខ្លាំងនៅទ្វីបអាស៊ី ហើយនឹងប៉ះពាល់ដល់សន្តិសុខស្បៀងអាហារ និងប្រព័ន្ធអេកូឡូស៊ីរបស់ទ្វីបនេះ។

ក្នុងរបាយការណ៍ ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៧ខែកក្កដា WMO និយាយថា អាស៊ីគឺជាតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយខ្លាំងជាងគេលើពិភពលោក ពោលគឺគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុចំនួន៨១លើក បានកត់ត្រាកាលពីឆ្នាំមុន ដែលភាគច្រើនជាគ្រោះទឹកជំនន់ និងខ្យល់ព្យុះ។
របាយការណ៍ខាងលើបន្តថា គ្រោះមហន្តរាយទាំងនេះ បានប៉ះពាល់ដោយផ្ទាល់ដល់មនុស្សជាង៥០លាននាក់ និងបណ្តាលឲ្យមនុស្សជាង ៥០០០នាក់ស្លាប់។

ទាំងនេះរាប់បញ្ចូលទាំងគ្រោះទឹកជំនន់អំឡុងរដូវភ្លៀងមូសុងក្នុងប្រទេសប៉ាគីស្ថាន និងការរលាយទឹកកកដែលបានសម្លាប់មនុស្សជាង១៥០០នាក់ផងដែរ។
ផ្ទុយទៅវិញ ប្រទេសចិនឯណោះវិញ បានទទួលរងគ្រោះរាំងស្ងួត ដែលប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពល និងលទ្ធភាពប្រើប្រាស់ទឹក។
របាយការណ៍របស់ WMO ក៏បានគូសបញ្ជាក់ផងដែរថា ផ្ទាំងទឹកកកភាគច្រើននៅតំបន់ជួរភ្នំខ្ពស់ៗអាស៊ី បានបាត់បង់ម៉ាស ជាលទ្ធផលបណ្តាលឲ្យអាកាសធាតុក្តៅនិងស្ងួតក្នុងឆ្នាំ២០២២៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អ្នកវិទ្យាសាស្រ្តព្រមានថា ទៅថ្ងៃមុខ ពិភពលោក នឹងជួបរលកកម្តៅយ៉ាងធ្ងន់ធ្ងរ និងរដូវរងាដ៏សែនត្រជាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


