ព័ត៌មានអន្ដរជាតិ
លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានផ្ទេរពីពន្ធនាគារទៅឃុំឃាំងនៅក្នុងផ្ទះរបស់រដ្ឋ
ប្រភពព័ត៌មានបានឱ្យដឹងថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានយោធាមីយ៉ាន់ម៉ាផ្ទេរពីពន្ធនាគារទៅឃុំឃាំងនៅផ្ទះរបស់រដ្ឋហើយ។ នេះបើយោងតាមមន្ត្រីរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ឱ្យដឹងនៅថ្ងៃទី២៨ ខែកក្កដានេះ។

លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេឃើញតែម្តងគត់ចាប់តាំងពីលោកស្រីត្រូវបានពួកយោធាឃុំខ្លួន បន្ទាប់ពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ តាមរយៈរូបថតនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋពីបន្ទប់សវនាការក្នុងទីក្រុងណៃពិដោរ។ ប្រភពដដែលនិយាយថា៖ “លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានផ្ទេរពីពន្ធនាគារទៅកាន់ផ្ទះជាន់ខ្ពស់ (VIP) របស់រដ្ឋមួយ កាលពីយប់ថ្ងៃចន្ទ” ។
មន្ត្រីដដែលបន្តថា លោកស្រី អ៊ុងសាន ស៊ូជី បានជួបជាមួយប្រធានសភាជាន់ទាបរបស់មីយ៉ាន់ម៉ា ហើយទំនងជានឹងបានជួបប្រេសិតពិសេសរបស់ចិនទទួលបន្ទុកកិច្ចការអាស៊ី ក្នុងអំឡុងពេលទស្សនកិច្ចប្រទេសមីយ៉ាន់ម៉ា។ អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាបាននិយាយថា ជំនួបពិភាក្សាមានរយៈពេលជាងមួយម៉ោង ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតជុំវិញជំនួបពិភាក្សានោះទេ៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ Mgronline
ចុចអាន៖ បាងកក បញ្ជាឲ្យអ្នកបើកបររកុំធ្វើដំណើរទៅតំបន់ចំនួន ២ ក្នុងក្រុង ខ្លាចផ្ទុះបាតុកម្ម
-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


