កីឡា
អតីតអ្នកលេងកែងឆេះ ឡឹក វិបុល ដាក់គោលដៅឡើងប្រកួតវិញមែន
អតីតអ្នកប្រដាល់ជើងខ្លាំង ឡឹក វិបុល ពិតជាមានបំណងឡើងប្រកួតប្រដាល់គុនខ្មែរសាជាថ្មីមែនដោយបច្ចុប្បន្នកំពុងហ្វឹកហាត់ដើម្បីសម្រកទម្ងន់ឲ្យនៅសល់ត្រឹមប្រហែលជា៧០គីឡូក្រាម។

ម៉ោងប្រមាណ១ថ្ងៃត្រង់ ទី២៩ ខែកក្កដានេះ លោក ឡឹក វិបុល បានបង្ហោះសារលើគណនី Facebook ថា ៖«ជួបគ្នាឆាប់ៗតាមប៉ុស្តិ៍ទូរទស្សន៍នាពេលខាងមុខ»។ កាលពីថ្ងៃទី២៨ ខែកក្កដា លោកក៏បានសរសេរថា ៖«ខ្ញុំហាត់សម្រកគីឡូបាន៥គីឡូហើយ។ ពីមុន៨០ឥឡូវនៅសល់៧៥គីឡូ ខ្ញុំព្យាយាមហាត់ឲ្យនៅសល់៧០ដើម្បីរកគីឡូចាស់ៗដូចគ្នាវ៉ៃជាមួយគ្នា។ កុំឲ្យថា ចាស់វ៉ៃមិនកើត បើវ៉ៃឃើញនៅល្អក្មេងក៏ខ្ញុំប្រកួតដែរ»។

ដើម្បីស្រាយបញ្ជាក់ជុំវិញបញ្ហានេះ «កម្ពុជាថ្មី»បានសួរដោយលោក ឡឹក វិបុល បានឆ្លើយថា ៖«បាទ ខ្ញុំហាត់សម្រកគីឡូបន្តិច ខ្ញុំនឹងឡើងប្រកួតជាមួយសេរីចាស់ៗដូចគ្នាពីរបីប្រកួតទៀត។ ឥឡូវខ្ញុំកំពុងហាត់ដែរ។ គីឡូខ្ញុំនៅធ្ងន់ ក្បាលពោះមិនទាន់ស្រកអស់ អីចឹង បើយើងឡើងវ៉ៃឥឡូវអត់ទាន់កើតទេ ខ្លាចហត់ ចាំស្រកបួនប្រាំគីឡូទៀតសិនទើបឡើងប្រកួត»។

សូមបញ្ជាក់ថា ឡឹក វិបុល ដែលជាអតីតកីឡាករនៅក្លិបប្រដាល់ពន្លឺសាមគ្គី ក្នុងខេត្តបាត់ដំបូងបានក្លាយជាជើងខ្លាំងកាលដើមទសវត្ស៍ឆ្នាំ២០០០។ លោកជាកីឡាករដែលពូកែ និងទាត់ ហើយធ្លាប់ឈ្នះខ្សែក្រវាត់ទាំង៣គឺខ្សែក្រវាត់ទម្ងន់៥៧.៦០គីឡូក្រាម ខ្សែកក្រវាត់ ABC ទម្ងន់៥៧គីឡូក្រាម និងខ្សែក្រវាត់ប៉ុស្តិ៍លេខ៥ទម្ងន់៦០គីឡូក្រាម។ ជាពិសេស លោកធ្លាប់មានកំណត់ត្រាឈ្នះការប្រកួត៣ឆ្នាំជាប់គ្នារហូតដល់សង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ផ្តល់អាវមាសដើម្បីជាកិត្តិយស៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


