ជីវិតកម្សាន្ដ
Nadech ប្រាប់ថា ក្រោយរៀបការរួច សុខចិត្តរ៉ាប់រងចង្រ្កានជើងឆ្នាំងជំនួស Yaya
គូស្នេហ៍តារាប្រុស Nadech Kugimiya និងតារាស្រី Yaya Urasaya ទើបតែធ្វើឱ្យទស្សនិកជនរំភើប ព្រមទាំងសាទរជាមួយពួកគេ ក្រោយខាងប្រុសបានសុំខាងស្រីរៀបការកាលពីពីរខែមុន ដោយបានប្ដូរឈ្មោះពីសង្សារមកជាគូដណ្ដឹងវិញ។

បន្ទាប់ពីសុំ Yaya រៀបការ ទស្សនិកជន និងអ្នកសារព័ត៌មានជាច្រើននាំគ្នាតាមសួរ Nadech ព្រាតតែម្ដងអំពីពេលវេលាចូលរោងការរបស់ពួកគេ ហើយក៏ត្រូវលោកឆ្លើយភ្លាមៗថា មិនទាន់គិតគូរនៅឡើយ និងសុំលាក់ជាការសម្ងាត់សិន។

ជាមួយគ្នោះនា Nadech ក៏ត្រូវបានគេដេញសួរអំពីគម្រោងមួយចំនួនបន្ទាប់ពីរៀបការ ដែលក្នុងក៏មានរឿងចង្រ្កានជើងឆ្នាំងផងដែរ។ មិនឱ្យគេចាំយូរ តារាប្រុសវ័យ ៣១ឆ្នាំរូបនេះ តបថា ខ្លួនសុខចិត្តធ្វើជាមេផ្ទះ ដាំស្ល ហើយឱ្យប្រពន្ធជាអ្នកទៅផ្សារ។ មិនតែប៉ុណ្ណោះលោកសុខចិត្តរ៉ាប់រងការងារផ្ទះមិនថាបោសជូត លាងចាន ឬបោកខោអាវឡើយ។

តារាសម្ដែងរូបនេះបាននិយាយទាំងស្នាមញញឹមថា លោកសប្បាយចិត្តណាស់ដែលបានមើលថែ Yaya ។ ចំពោះការសម្អាតនៅក្នុងផ្ទះ វាមិនពិបាកសម្រាប់លោកនោះទេ ព្រោះពេលលោកទៅរស់នៅបាងកកជាមួយឪពុក លោកធ្លាប់ធ្វើការអស់ទាំងនេះឡើងស៊ាំទៅហើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ១២ឆ្នាំទម្រាំស្រលាញ់គ្នា ស្នេហា Nadech-Yaya ដូចវាសនាចារពីដៃគូសម្ដែង ទៅជាគូជីវិតពិត
ចុចអាន៖ ឈុតសិចស៊ី ១៦សន្លឹករបស់ Mai Davika ធ្លាប់រងពាក្យរិះគន់ រឿងស្គមជ្រុលពេក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


