សេដ្ឋកិច្ច
ថៃ និងវៀតណាម នាំគ្នាសម្រុកប្រមូលទិញស្រូវពីប្រជាកសិករ
ក្រុមហ៊ុននាំចេញអង្ករថៃ និងវៀតណាម នាំគ្នាចរចាលើកុងត្រាតម្លៃអង្ករឡើងវិញ ដោយសារតែគ្រោងនាំចេញប្រហែលជាងកន្លះលានតោននៅក្នុងខែសីហានេះ ជាពិសេសថែមទាំងនាំគ្នាសម្រុកប្រមូលទិញអង្ករយ៉ាងច្រើនពីប្រជាកសិករ សម្រាប់នាំចេញទៅកាន់ទីផ្សារពិភពលោកផងដែរ ។

ពាណិជ្ជករនៅសិង្ហបុរី បានលើកឡើងថា តម្លៃអង្ករពិភពលោកបាននិងកំពុងតែឡើងថ្លៃ ដោយសារតែឥទ្ធិពលឥណ្ឌាផ្អាកការនាំចេញអង្កររបស់ខ្លួនក្នុងបរិមាណដ៏ច្រើនបំផុត ជាហេតុនាំឲ្យក្រុមហ៊ុននាំចេញពិបាកក្នុងការផ្គត់ផ្គង់ក្នុងតម្លៃទាប ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ វៀតណាម និងថៃ ដែលជាប្រទេសផ្គត់ផ្គង់អង្ករលំដាប់លេខ ២ និងលេខ ៣ ត្រូវបានគេរំពឹងថា នឹងដើរតូនាទីដ៏សំខាន់ក្នុងការជំនួសតំណែងប្រទេសឥណ្ឌា សម្រាប់ការផ្គត់ផ្គត់អង្ករក្នុងបរិមាណច្រើនជាង ១ លានតោន នៅក្នុងខែសីហានេះ ។

គួរបញ្ជាក់ថា បន្ទាប់ពីឥណ្ឌាប្រកាសផ្អាក តម្លៃអង្ករលើពិភពលោកបានឡើងថ្លៃជាង ៨០ ដុល្លារក្នុងមួយតោន ។ ចំពោះអង្ករថៃបានឡើងដល់ ៥ ភាគរយ មានតម្លៃ ៦២៥ ដុល្លារក្នុងមួយតោន ហើយបើធៀបនឹងតម្លៃមុន លក់ត្រឹមតែ ៥៤៥ ដុល្លារប៉ុណ្ណោះ ខណៈវៀតណាមវិញឡើងដល់ ៥៩០ ដុល្លារក្នុងមួយតោន ដោយតម្លៃកាលពីពេលមុនគឺ ៥១៥ ទៅ ៥២៥ ដុល្លារក្នុងមួយតោន ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Bangkok Post
ចុចអាន ៖ បើជាប់ជានាយករដ្ឋមន្ត្រី បក្សភឿថៃ នឹងលើកយកបញ្ហាចម្បងចំនួន ២ មកដោះស្រាយមុនគេ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង