ព័ត៌មានអន្ដរជាតិ
សាលាអន្តរជាតិ Rosenberg ដ៏ប្រណិត ល្បីថាតម្លៃសិក្សាថ្លៃបំផុតនៅលើពិភពលោក
សាលាអន្តរជាតិមកពីប្រទេសស្វីសដែលមានឈ្មោះថា Institut auf dem Rosenberg ត្រូវបានគេស្គាល់ថាជាសាលាដែលតម្លៃថ្លៃបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៣។ សាលាដ៏ល្បីមួយនេះ ផ្ដោតសំខាន់លើគុណភាពនៃការអប់រំ បរិស្ថានសុវត្ថិភាព និងសហគមន៍ដ៏កក់ក្ដៅ និងមានតម្លៃសិក្សាថ្លៃបំផុត។
Institut auf dem Rosenberg ដែលជារឿយៗគេហៅថា Rosenberg គឺជាសាលាឯកជនអន្តរជាតិមួយដែលមានទីតាំងនៅ St. Gallen ប្រទេសស្វីស ដោយ Elrich Schmidt ឈ្មោះស្ថាបនិកពីឆ្នាំ១៨៨៩-១៩២៤។

ប្រវត្តិសាលា
Rosenberg គ្រប់គ្រងដោយគ្រួសារ Gademann គឺជាសាលាមួយក្នុងចំណោមសាលាដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក ដោយរក្សាគោលនយោបាយតឹងរឹងនៃភាពអនាមិករបស់អតីតនិស្សិត។ មិនដូចស្ថាប័នឯកជនដទៃទៀតទេ ការបរិច្ចាគមិនត្រូវបានទទួលយកទាល់តែសោះ។ នៅឆ្នាំ ២០១៩ មានសិស្សប្រមាណ ២៦០-៣០០ នាក់មកពី ៤៨ជាតិសាន៍ផ្សេងៗគ្នា។
សមាសធាតុសំខាន់មួយរបស់សាលាគឺកម្មវិធី Rosenberg International Curriculum (RIC) ដែលអនុញ្ញាតឲ្យសិស្សបន្ថែមថ្នាក់ស្នូលជាមួយនឹងកម្មវិធីសិក្សារួមដ៏ធំទូលាយមួយ។ វគ្គសិក្សាបែបនេះច្រើនជាង ៦០ មានដូចជា ការបង្កើតទ្រព្យសម្បត្តិ និងការវិនិយោគ ទ្រឹស្ដីសិល្បៈ និងល្បែងយុទ្ធសាស្ត្រ ជីវបច្ចេកវិទ្យា និងមនុស្សយន្តដែលបានអនុវត្ត។ សាលាឲ្យតម្លៃលើការច្នៃប្រឌិត និងជំនាញអន្តរបុគ្គល រួមជាមួយនឹងសមាសធាតុសិក្សា។
ការចុះឈ្មោះ
Rosenberg មានចំនួនសិស្សមានកំណត់ ហើយត្រូវបានគេស្គាល់ថាជាសាលាបណ្ដុះបណ្ដាលក្នុងប្រទេសស្វីសដែលមានលក្ខណៈពិសេស។ គ្រួសារដែលចង់ឲ្យកូនចូលសាលាត្រូវតែដាក់ពាក្យសុំឲ្យទាន់ពេល។ ដោយសារតែសាលាមានជួរដើម្បីតម្រៀប និងវិនិច្ឆ័យការចូលរៀនរបស់សិស្សតាមភាពសមស្រប។ ដើម្បីចូលទីនេះ អ្នកត្រូវតែឆ្លងកាត់ការប្រឡងជម្រុះ និងសម្ភាសន៍។
ថ្លៃឈ្នួលនិងរយៈពេល
Rosenberg ត្រូវគេហៅវាថាជាសាលាដែលថ្លៃបំផុតនៅលើពិភពលោកទាំងថ្លៃសិក្សា និងថ្លៃផ្សេងៗ។ តម្លៃនឹងរួមបញ្ចូលថ្លៃសិក្សា អាហារសាលា ការចំណាយផ្សេងទៀត នឹងធ្លាក់ចុះនៅប្រហែល ៩៣,០០០ ហ្វ្រង់ស្វីស (១០៦,០៤៦ ដុល្លារ) ដូចជាសម្រាប់អន្តេវាសិកដ្ឋាន ការចំណាយក្រៅម៉ោងសិក្សា ហើយការចំណាយផ្ទាល់ខ្លួនគឺ ៥៧,០០០ ហ្វ្រង់ស្វីស (៦៥,០០០ដុល្លារ ) សរុបទៅវានឹងធ្លាក់ដល់តម្លៃដំបូងប្រហែល ១៤៨,១២៦ដុល្លារ ក្នុងមួយឆ្នាំ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រទេសតូចជាងគេបំផុតលើពិភពលោក មានប្រជាជនតែ ២៧ នាក់ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


