Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក លាតត្រដាងគោលបំណង នៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ទៅកូរ៉េខាងជើង ថ្ងៃមុន

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់សេតវិមាននិយាយថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីខែមុន គឺដើម្បីជំរុញទីក្រុងព្យុងយ៉ាង ឲ្យលក់អាវុធដល់ទីក្រុងមូស្គូ។

លោក គីម ជុងអ៊ុន (ឆ្វេង) និងលោក Sergei Shoigu (រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Shoigu បានដឹកនាំគណៈប្រតិភូរុស្ស៊ីទៅកូរ៉េខាងជើង ដើម្បីប្រារព្ធខួបលើកទី៧០នៃបទឈប់បាញ់សង្គ្រាមកូរ៉េ។ ក្នុងនោះ លោកបានជួបពិភាក្សាដាច់ដោយឡែកជាមួយសមភាគីកូរ៉េខាងជើង លោក កាង ស៊ុនណាម និងមេដឹកនាំ គីម ជុងអ៊ុន។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ទី៣ខែសីហា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby និយាយថា ប្រទេសរុស្ស៊ី កំពុងព្យាយាមបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសកូរ៉េខាងជើង តាមរយៈមធ្យោបាយនានាដូចជា ការទិញកាំភ្លើងធំពីទីក្រុងព្យុងយ៉ាង ជាដើម។

លោក John Kirby (រូបថត៖ Postimees)

យោងតាមលោក Kirby, សហរដ្ឋអាមេរិកនៅតែមានក្តីព្រួយបារម្ភ ដែលកូរ៉េខាងជើងបន្តសញ្ជឹងគិតអំពីការផ្តល់ជំនួយយោធា ដល់ប្រតិបត្តិការពិសេសរុស្ស៊ីប្រឆាំងអ៊ុយក្រែន។

លោកបន្ថែមថា កិច្ចព្រមព្រៀងសព្វាវុធណាមួយរវាងកូរ៉េខាងជើងនិងរុស្ស៊ី នឹងក្លាយជាការបំពានដោយផ្ទាល់ ចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី រាយការណ៍ជូនលោក ពូទីន ក្រោយធ្វើទស្សនកិច្ច កូរ៉េខាងជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម