ព័ត៌មានអន្ដរជាតិ
មនុស្ស៣៣នាក់ស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាន នៅប៉េកាំង
មនុស្សចំនួន៣៣នាក់ត្រូវបានបញ្ជាក់ថាស្លាប់ ខណៈ១៨នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ធ្ងន់ធ្ងរបំផុត មិនធ្លាប់មានពីមុនមកសោះនៅក្នុងទីក្រុងប៉េកាំង។

រដ្ឋធានីរបស់ប្រទេសចិន បានរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងនារយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ហើយជន់លិចជាយក្រុងនិងតំបន់ជុំវិញនោះ។
យោងតាមការឲ្យដឹងពីក្រុមមន្ត្រីនៅថ្ងៃពុធទី៩ខែសីហា, មនុស្សចំនួន៣៣នាក់បានស្លាប់ ដោយសារអាកាសធាតុអាក្រក់ក្នុងទីក្រុងប៉េកាំង ដែលភាគច្រើនដោយសារទឹកជំនន់ និងការបាក់រលំអគារ។

ដោយឡែក កាលពីខែមុន មនុស្សរាប់សិបនាក់ បានស្លាប់ក្នុងគ្រោះទឹកជំនន់នៅទូទាំងភាគខាងជើងប្រទេសចិន ខណៈនៅទីក្រុងប៉េកាំង ការស្លាប់ឬបាត់ខ្លួនមនុស្សចំនួន១៤៧នាក់ត្រូវបានរាយការណ៍ថា បណ្តាលមកពីគ្រោះធម្មជាតិ។
គួរបញ្ជាក់ថា ក្រៅពីប្រទេសចិន មនុស្សរាប់លាននាក់បានរងគ្រោះដោយព្រឹត្តិការណ៍អាកាសធាតុកាចសាហាវ និងរលកកម្តៅអូសបន្លាយជុំវិញពិភពលោកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលអ្នកវិទ្យាសាស្ត្រនិយាយថា ព្រឹត្តិការណ៍បែបនេះ កាន់តែធ្ងន់ធ្ងរឡើងៗ ដោយសារបម្រែបម្រួលអាកាសធាតុ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ព្យុះ ខ្សាច់ និងខ្យល់ ពុល ដ៏ គ្រោះថ្នាក់ វាយប្រហារ ទីក្រុង ប៉េកាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


