កីឡា
សហព័ន្ធកីឡាជិះកង់អន្តរជាតិខារបា្រក់ចំណូលជាង១០លានដុល្លារ
សហព័ន្ធកីឡាជិះកង់អន្តរជាតិ (UCI) បានបង្ហាញពីប្រតិបត្តិការហិរញ្ញវត្ថុកាលពីឆ្នាំ២០២៣ ដោយការខាតបង់ផលប័ត្រវិនិយោគប្រមាណ១០.៤ លានដុល្លារអាមេរិក។
ការបង្ហាញពីការខាតបង់ហិរញ្ញវត្ថុរបស់សហព័ន្ធកីឡាជិះកង់អន្តរជាតិកើតមានឡើង បន្ទាប់ពីសហព័ន្ធកីឡាហែលទឹកពិភពលោក និងសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិក៏បានបង្ហាញដែរ។

ប្រធានសហព័ន្ធកីឡាជិះកង់អន្តរជាតិ លោក David Lappartient បានឲ្យដឹងថា ប្រាក់ចំណូលរបស់សហព័ន្ធកីឡាជិះកង់អន្តរជាតិ ជាទូទៅទទួលបានពីកម្មពិធីប្រណាំងកង់ប្រចាំឆ្នាំ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះបានរងការវាយប្រហារដោយវិបត្តិជំងឺកូវីដ-១៩។
សម្រាប់ការដេញថ្លៃធ្វើជាម្ចាស់ផ្ទះគឺជាចូលរួមចំណែកយ៉ាងធំបំផុត ទឹកប្រាក់ដែលត្រូវចំណាយប្រហែល ១១.៦លានដុល្លារ ដោយផ្អែកលើ សិទ្ធិផ្សាយពាណិជ្ជកម្ម ថ្លៃចុះឈ្មោះ សិទ្ធិក្នុងការផ្សព្វផ្សាយ។
ការចំណាបានឈានដល់ ៣២.១ លានដុល្លារ ជាមួយនឹងការចំណាយប្រតិបត្តិការ។ ការចំណាយលើបុគ្គលិកជាបន្ទុកធ្ងន់មួយដែលមានទំហំទឹកប្រាក់ ២១.៥ លានដុល្លារ។

ទោះបីជាមានការខាតបង់ក៏ដោយ ប៉ុន្ថែស្ថានភាពតារាងតុល្យការរបស់សហព័ន្ធនៅតែរឹងមាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ១១០.៥ លានដុល្លា៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Insidethegames
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


