Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ប្រកាសអាសន្ននៅ ហាវ៉ៃ ខណៈមនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃ កើនដល់ ៥៣នាក់

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសដាក់រដ្ឋហាវ៉ៃ ជាតំបន់គ្រោះមហន្តរាយ បន្ទាប់ពីភ្លើងឆេះព្រៃដ៏ធំ បានសម្លាប់មនុស្សយ៉ាងតិច ៥៣នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ចូ បៃដិន (រូបថត៖ The Australian)

ភ្លើងឆេះព្រៃដែលជំរុញដោយរដូវក្តៅដ៏ស្ងួតនិងខ្យល់បក់ខ្លាំង ក៏បានបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់រត់គេចខ្លួន និងបំផ្លាញផ្នែកខ្លះនៃទីក្រុងប្រវត្តិសាស្ត្រ Lahaina ដែលជាកន្លែងទាក់ទាញដ៏សំខាន់មួយនៅលើកោះ Maui ផងដែរ។

(រូបថត៖ AP)

សេចក្តីប្រកាសគ្រោះមហន្តរាយដោយលោក បៃដិន នឹងត្រួសត្រាយផ្លូវឲ្យមានការយកជំនួយសហព័ន្ធទៅជួយសហគមន៍ដែលរងផលប៉ះពាល់។

(រូបថត៖ AP)

ស្របពេលជាមួយគ្នានោះ កិច្ចខិតខំប្រឹងប្រែងជម្លៀសទ្រង់ទ្រាយធំ សម្រាប់ភ្ញៀវទេសចរនិងប្រជាពលរដ្ឋកំពុងដំណើរការ ដោយរថយន្តក្រុង បានដឹកមនុស្សចេញពីតំបន់ Kaanapali ភាគខាងជើងទីក្រុង Lahaina។

(រូបថត៖ AP)

អ្នកទេសចរនឹងត្រូវដឹកត្រង់ ឆ្ពោះទៅកាន់អាកាសយានដ្ឋាន Kahului តែម្តងខណៈអ្នកស្រុកត្រូវនាំទៅកាន់ជម្រកនៅកណ្តាលកោះ Maui។

(រូបថត៖ AP)

គួរបញ្ជាក់ថា មានភ្លើងឆេះយ៉ាងសកម្មចំនួនប្រាំមួយ នៅលើកោះ Maui និងកោះធំរបស់រដ្ឋ ហាវ៉ៃ ដោយផ្ទៃដីប្រហែល២០០០ហិកតា បានឆេះខ្ទេចអស់ទៅហើយ។

(រូបថត៖ AP)

លើសពីនេះ ក្រុមអ្នកពន្លត់អគ្គិភ័យ កំពុងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីការពាររចនាសម្ព័ន្ធ និងពន្លត់ភ្លើងដែលកំពុងឆេះនៅលើកោះ Maui៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ ភ្លើងឆេះព្រៃនៅ ហាវ៉ៃ ដុតកម្ទេចទីក្រុង ប្រវត្តិសាស្ត្រមួយ ស្ទើរតែទាំងស្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម