Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៤ មន្ត្រីរាជការ និយោជិត កម្មករ ឈប់សម្រាកលើសឆ្នាំមុន ១ថ្ងៃ

បានផុស

នៅ

អនុក្រឹត្យ ស្ដីពី ប្រតិទិនឈប់សម្រកងារងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៤ ចុះហត្ថលេខាដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចអនុញ្ញាតឱ្យ មន្ត្រីរាជការ និយោជិត កម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានឈប់សម្រាកការងារ ឆ្នាំ២០២៤ ចំនួន ២២ថ្ងៃ។ ចំនួនថ្ងៃ នៃការឈប់សម្រាកក្នុងឆ្នាំ២០២៤ លើសឆ្នាំមុន គឺឆ្នាំ២០២៣ ចំនួន ១ថ្ងៃ ដែលមានចំនួនតែ ២១ថ្ងៃ។ ចំនួនលើសនេះ ដោយសារ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក មានរយៈពេល ចំនួន ៤ ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិទិនឈប់សម្រាក ឆ្នាំ២០២៤ មានដូចខាងក្រោម៖

ថៃ្ងទី១ មករា ទិវាចូលឆ្នាំសកល សម្រាក ១ថ្ងៃ

ថៃ្ងទី៧ មករា ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ សម្រាក ១ថ្ងៃ

ថៃ្ងទី៨ មីនា ទិវាអន្តរជាតិនារី សម្រាក ១ថ្ងៃ

ថៃ្ងទី១៣-១៤-១៥-១៦ មេសា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក សម្រាក ៤ថ្ងៃ

ថៃ្ងទី១ ឧសភា ទិវាពលកម្មអន្តរជាតិ សម្រាក ១ថ្ងៃ

ថៃ្ងទី១៤ ឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រាក ១ថ្ងៃ

ថៃ្ងទី១៨ មិថុនា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្រាក ១ថ្ងៃ

ថៃ្ងទី២២ ឧសភា ពិធីបុណ្យវិសាខបូជា សម្រាក ១ថ្ងៃ

ថៃ្ងទី២៦ ឧសភា ព្រះរាជពិធីច្រត់ព្រះនង្គ័ល សម្រាក ១ថ្ងៃ

ថៃ្ងទី២៤ កញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញ សម្រាក ១ថ្ងៃ

ថៃ្ងទី១-២-៣ តុលា ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាក ៣ថ្ងៃ

ថៃ្ងទី១៥ តុលា ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” សម្រាក ១ថ្ងៃ

ថៃ្ងទី២៩ តុលា ព្រះរាជពិធីបុណ្យគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រាក ១ថ្ងៃ

ថៃ្ងទី៩ វិច្ឆិកា ពិធីបុណ្យឯករាជ្យជាតិ សម្រាក ១ថ្ងៃ

ថៃ្ងទី១៤-១៥-១៦ វិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាក ៣ថ្ងៃ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ ករណី​លួច​ម៉ូតូ​ពលរដ្ឋ​នៅ​ស្រុក​កន្ទាយ​ស្រី​

ព័ត៌មានជាតិ២ ម៉ោង មុន

១២៨គម្រោង មានទុនវិនិយោគ២៥០០លានដុល្លារ អាចបង្កើតការងារ១៣ម៉ឺនកន្លែង កើតចេញពីការទាក់ម៉ូយរបស់សម្ដេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកសារព័ត៌មាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បន្ត​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​ពលរដ្ឋ

សន្តិសុខសង្គម៦ ម៉ោង មុន

ACU ឃាត់ខ្លួន​គ្រូបង្រៀន​២​នាក់ និង​មន្ត្រី​ក្រសួងផែនការ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​រត់​ការចូល​ក្របខ័ណ្ឌ​យក​មនុស្ស​ចូល​ក្របខណ្ឌ​គ្រូ

ព័ត៌មានជាតិ៦ ម៉ោង មុន

ខែក្រោយ សម្ដេចធិបតី នឹងទៅទាក់ម៉ូយនៅសិង្ហបុរី ដើម្បីឱ្យមករកស៊ីនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម