Connect with us

ព័ត៌មានអន្ដរជាតិ

ពាក្យចុងក្រោយដែលអាកាសយានិកម៉ាឡេស៊ី និយាយទៅកាន់ម្តាយ៖ ខ្ញុំស្រឡាញ់ម៉ាក់!

បានផុស

នៅ

“Adik sayang mama” ជាភាសាម៉ាឡេ ប្រែថា “ខ្ញុំស្រឡាញ់ម៉ាក់” គឺជាពាក្យចុងក្រោយរបស់លោក Shahrul Kamal Roslan និយាយទៅកាន់ម្តាយរបស់គាត់ឈ្មោះ Mahanum Ismail មុនពេលអាកាសយានិករូបនេះ ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះកាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែសីហា លើផ្លូវហាវ៉េ Guthrie ក្បែរសង្កាត់ Elmina ក្នុងក្រុង Shah Alam នៃរដ្ឋ Selangor។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ EPA)

យោងតាមរដ្ឋមន្ត្រីដឹកជញ្ជូនលោក Anthony Loke បានឲ្យដឹងថា មនុស្សចំនួន៨នាក់ រួមទាំងសមាជិកសភាលោក Johari Harun គឺស្ថិតក្នុងយន្តហោះ Beechcraft Model 390 (Premier 1) នៅពេលវាធ្លាក់ នាម៉ោងប្រហែល២:៤០រសៀលថ្ងៃព្រហស្បតិ៍ទី១៧ខែសីហា។

អ្នកបើកយន្តហោះឈ្មោះ Shahrul Kamal Roslan និង Heikal Aras Abdul Azim ព្រមទាំងអ្នកដំណើរឈ្មោះ Kharil Azwan Jamaludin, Shaharul Amir Omar, Mohamad Naim Fawwaz Mohamed Muaidi, Muhammad Taufiq Mohd Zaki និង Idris Abdol Talib Ramali ត្រូវបាត់បង់ជីវិត ខណៈអ្នកនៅលើដី២នាក់​ទៀត ក៏​ស្លាប់ផងដែរ​ក្នុង​ហេតុ​ការណ៍​នេះ។

(រូបថត៖ EPA)

លោកស្រី Mahanum ដែលជាម្តាយរបស់ Shahrul បាននិយាយទាំងទឹកភ្នែកនៅខាងក្រៅនាយកដ្ឋានកោសល្យវិច្ច័យមន្ទីរពេទ្យ Tengku Ampuan Rahimah ក្នុងទីក្រុង Klang នៃរដ្ឋ Selangor ថា “ពេលចុងក្រោយដែលកូនប្រុសនិយាយជាមួយខ្ញុំ គឺពេលដែលខ្ញុំចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ មុនពេលខ្ញុំចូលវះកាត់ គាត់ប្រាប់ខ្ញុំថា គាត់ស្រឡាញ់ខ្ញុំ”។

លោក Shahrul Kamal បានស្លាប់ចោលប្រពន្ធនិងកូនប្រុសចំនួន៤នាក់ ដែលមានអាយុចន្លោះពី៣ទៅ១២ឆ្នាំ ហើយក្រោយហេតុការណ៍ធ្លាក់យន្តហោះ មន្ត្រីជាន់ខ្ពស់ប្រចាំតំបន់ និយាយថា រដ្ឋាភិបាលនឹងទទួលបន្ទុកលើថ្លៃរៀបចំពិធីបុណ្យសពសម្រាប់ជនរងគ្រោះទាំងអស់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ វីដេអូថតជាប់ស្តែងៗ ហេតុការណ៍ធ្លាក់យន្តហោះម៉ាឡេស៊ី សម្លាប់មនុស្ស១០នាក់ រួមទាំងសមាជិកសភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម