ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី អរគុណពលរដ្ឋខ្មែរទាំងអស់ ដែលផ្ដល់សេចក្ដីទុកចិត្តលើ គណបក្សប្រជាជនកម្ពុជា
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី ៧ នៃរដ្ឋសភា នីតិកាលទី ៦ បានអរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលផ្ដល់សេចក្ដីទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា តាមរយៈការចេញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្ស ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាលក្នុងនីតិកាលថ្មីនេះតទៅទៀត។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្ដម ហ៊ុន ម៉ានី បានបង្ហោះឲ្យដឹង នៅព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ នេះ។

ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា «ជាថ្មីម្ដងទៀត ខ្ញុំបាទ សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានផ្ដល់សេចក្ដីទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា តាមរយៈការចេញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្ស ដើម្បីគណបក្សបន្តដឹកនាំរាជរដ្ឋាភិបាលក្នុងនីតិកាលថ្មីនេះតទៅទៀត»។ ឯកឧត្ដម បន្ថែមថា «ជយោ! ព្រះរាជាណាចក្រកម្ពុជា!»។

ជាមួយគ្នានេះដែរ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ នេះ ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយរបស់ «ព្រះរាជាណាចក្រកម្ពុជា» ដែលរដ្ឋសភានីតិកាលទី ៧ ប្រសូតចេញពីការបោះឆ្នោត កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ នឹងត្រូវប្រកាសសុពលភាពរបស់ខ្លួនមុនចូលបំពេញភារកិច្ចជូនជាតិ មាតុភូមិ។

ឯកឧត្ដម ហ៊ុន ម៉ានី សង្កត់ធ្ងន់ថា សម័យប្រជុំពេញអង្គលើកទី ១ ត្រូវបានប្រោសព្រះរាជទានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្រោយប្រកាសសុពលភាព តំណាងរាស្ត្រទាំងអស់ នឹងត្រូវធ្វើសច្ចាប្រណិធាននៅព្រះទីនាំងទេវាវិនិច្ឆ័យ។ នេះជាដំណើរការទូទៅ និងជាប្រក្រតី នៃលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


