ព័ត៌មានអន្ដរជាតិ
ឧត្ដមសេនីយ៍ ថៃ ៣ រូប ធ្លាប់សច្ចាទុកគ្នាដូចបងប្អូនបង្កើត និងជាមេទ័ពការពារប្រទេស
លោក Prawit Wongsuwan, លោក Anupong Paochinda និងនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ត្រូវបានប្រជាជនថៃដឹងថា អ្នកទាំងបីធ្លាប់ជាបងប្អូនស្លាប់រស់ជាមួយគ្នាតាំងពីនៅវ័យកំលោះមកម្ល៉េះ។

ត្បិតថាមកទល់បច្ចុប្បន្ននេះ អ្នកទាំងបីបានប្រកាសចែកផ្លូវដើរផ្សេងគ្នាបង្កើតគណបក្សរៀងខ្លួនៗ ដោយក្នុងនោះគេដឹងទៀតថា លោកប្រាយុទ្ធបានក្លាយប្រធានគណបក្ស United Thai Nation ចំណែកលោកប្រាវីដឈរឈ្មោះជាប្រធានបក្ស Palang Pracharath ខណៈដែលលោក Anupong បច្ចុប្បន្នសល់ត្រឹមឈ្មោះជាអតីតអ្នកនយោបាយ និងជាមន្ត្រីយោធាចូលនិវត្តន៍ម្នាក់។
ទោះយ៉ាងណាក៏ដោយ មុនពេលដែលបុរសទាំងបីនាក់ប្រកាសបែកទំនាក់ទំនងមួយនេះ ពួកគេក៏ធ្លាប់សច្ចាទុកគ្នាដូចបងប្អូនបង្កើត និងបានឱបក្រសោបគ្នាយូរណាស់មកហើយ ក្នុងពេលដែលនៅជាតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យ។
លើសពីនេះទៀតដែរ ឧត្ដមសេនីយ៍ទាំងបីបានធំធាត់រស់ក្រោមដំបូលផ្ទះទាហានតែមួយ ឬកងវរសេនាធំថ្មើរជើងទី ២១ ក្នុងជំរំ Nawaminthachini ឃុំ Ban Suan ស្រុក Muang ខេត្ត Chonburi ក្នុងនាមជាមន្ត្រីយោធាធម្មតាប៉ុណ្ណោះ។
លោក ប្រាយុទ្ធ ធ្លាប់ផ្ដល់បទសម្ភាសន៍មួយពីទំនាក់ទំនងថា ពួកគេប្រៀបដូចជាបងប្អូនប្រុសក្នុងពោះតែមួយ ស៊ូស្លាប់ជាមួយគ្នា ហើយគ្មាននរណាម្នាក់អាចបំផ្លាញគ្នាទេ។ ទោះបីជាមានមនុស្សព្យាយាមបំបែកបំបាក់ ក៏ពួកគេស្រឡាញ់គ្នា ស្លាប់ជាមួយគ្នា ក្នុងព្រំដែននៃសមរភូមិ។
កាលណោះលោក ប្រាយុទ្ធ បាននិយាយបន្ថែមទៀតថា “ខ្ញុំអាចមានថ្ងៃនេះ ព្រោះអ្នកទាំងពីរបានបង្រៀនខ្ញុំ ហើយខ្ញុំចាំថាពួកគេទាំងពីរមិនដែលមកបង្រៀនខ្ញុំពីរបៀបបោក និងបន្លំនោះទេ”។
នាពេលនោះបុរសខ្លាំងទាំងបីបានក្លាយជាអ្នកការពារប្រទេសថៃ ស្របពេលលោកឧត្ដមសេនីយ៍ Prawit មានរហស្សនាមថា Big Pom ឬត្រូវគេចាត់ទុកជាបងធំរបស់ខ្លាខាងកើត ហើយលោក Anupong ហៅក្រៅ Big Pok និងលោក ប្រាយុទ្ធ ហៅថា Big Tu ជាកូនពៅ។

ឧត្ដមសេនីយ៍ប្រាវីដ ត្រូវបានគេចាត់ទុកថាជាបងធំដែលបើកបរ មើលថែប្អូនប្រុស និងកូនពៅជាប្រចាំ តាំងពីដើមដំបូងនៃជីវិតទាហាន រហូតដល់គាត់ឡើងឋានន្តរសក្ដិ ក្លាយជាមេទ័ព។ ក្រោយមកនៅចុងឆ្នាំ២០០៨ លោកប្រាវីដនិងលោក Anupong ដែលជាមេបញ្ជាការកងទ័ពនៅពេលនោះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតរដ្ឋាភិបាលផ្ទុយគ្នាជាមួយលោក Abhisit Vejjajiva ជានាយករដ្ឋមន្ត្រី និងលោកប្រាវីដជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយដាក់ប្អូនពៅប្រាយុទ្ធជាមេទ័ពក្រោយ។
មកដល់សព្វថ្ងៃនេះ អ្នកទាំងបីសុទ្ធតែជាអតីតមេដឹកនាំរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលគណបក្សភឿថៃ លោកស្រី យីងឡាក់ ហើយត្រូវបានគេមើលឃើញថាជាមេទាហានដ៏មានអំណាច ខណៈលោកប្រាយុទ្ធ ក៏ក្លាយជាមេដឹកនាំប្រទេស និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្ដាប់ធ្នាប់ (NCPO)៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រជាជន ថៃ ស្រលាញ់ពេញចិត្តកូនស្រីលោក ថាក់ស៊ីន ធ្វើជានាយករដ្ឋមន្ត្រី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


