វប្បធម៌ ជំនឿ
ទំនាយពីការយល់សប្ដិឃើញរថភ្លើង
សុបិនឃើញរថភ្លើងយោងតាមការព្យាករណ៍បានបញ្ជាក់ថា ការរស់នៅបច្ចុប្បន្ននេះអាចថាពិបាកបន្តិច។ ប៉ុន្តែកុំបារម្ភ! ព្រោះមនុស្សជុំវិញខ្លួននឹងឈោងទៅជួយអ្នក ហើយឆ្លងកាត់វាដោយខ្លួនឯង។ នាពេលនេះ បើមានអ្វីមួយចូលមកក្នុងជីវិត ត្រូវគិតថាជារឿងល្អៗសម្រាប់ខ្លួន ហើយឈោងយកឱកាសនេះមកវិញ។

ស្នេហា សម្រាប់មនុស្សដែលនៅលីវនាពេលបច្ចុប្បន្ននេះ នឹងមានសាច់ញាតិជាមនុស្សចាស់មកជួយជ្រុមជ្រែងរឿងគូស្រករដែលចង់បានមកជាយូរហើយ។ ចំណែកអ្នកដែលមានដៃគូរួច អាចនឹងឈ្លោះប្រកែកគ្នាពីពេលមួយទៅមួយពេល។ ដូច្នេះ គួរតែរក្សាភាពស្ងប់ស្ងាត់ ហើយនិយាយដោយសមហេតុផល ជាជាងប្រើអារម្មណ៍នឹងធ្វើឲ្យអ្វីៗគ្រប់យ៉ាងទៅឆ្ងាយពីគ្នា។
ការងារ ការងារដែលអ្នកកំពុងធ្វើអាចមើលទៅគួរឲ្យធុញសម្រាប់អ្នក ប៉ុន្តែបើយើងមិនធ្វើការងារលំបាក ម៉េចមិនឃើញវឌ្ឍនភាព? ក្នុងពេលនេះសូមណែនាំឲ្យអ្នកអត់ធ្មត់ ហើយរង់ចាំ។ ឱកាសល្អៗនឹងរត់មករក នៅពេលនោះអាជីពរបស់អ្នកនឹងដំណើរការល្អវិញមិនខានឡើយ។
ហិរញ្ញវត្ថុ សម្រាប់អ្នកដែលបើកអាជីវកម្មផ្ទាល់ខ្លួនក្នុងអំឡុងពេលនេះ អាចនឹងមានបញ្ហាហិរញ្ញវត្ថុបន្តិចបន្តួច។ ប៉ុន្តែមិនធ្វើឲ្យអ្នកញាប់ញ័រពេកនោះទេ។
សុបិនឃើញរថភ្លើង ប្រសិនបើអ្នកសុបិន្តឃើញផ្លូវរថភ្លើងដែលស្របគ្នា ឬសុបិនចង់ដើរតាមផ្លូវដែក វាអាចមានន័យថាអ្នកនឹងត្រូវផ្លាស់ប្ដូរការងារ ឬទីលំនៅដែលរស់នៅសព្វថ្ងៃនេះ។
សុបិនឃើញរថភ្លើងបុរាណ តាមការព្យាករណ៍បង្ហាញថា អ្នកនឹងមានការឈ្លោះប្រកែកគ្នាជាមួយមនុស្សនៅក្នុងផ្ទះ។ ដូច្នេះ ប្រយ័ត្នកុំឲ្យភាពតានតឹងកើនឡើងរហូតដល់វាក្លាយជាបញ្ហាចោទ។ ចំណែកសុខភាពខ្លួនឯង និងមនុស្សក្នុងផ្ទះក្នុងរយៈពេលនេះ មិនសូវល្អប៉ុន្មានទេ។ ត្រូវតែប្រុងប្រយ័ត្នបន្តិច។
សុបិនឃើញរថភ្លើងជាច្រើន ក្នុងរយៈពេលនេះ សំណាងរបស់អ្នកនឹងល្អ តែងមានអ្នកមកជួយ។ បើពេលនេះមានអារម្មណ៍មិនសូវស្រួល និងមានក្ដីបារម្ភដែលត្រូវបញ្ចេញបេះដូងទៅអ្នកដទៃ អ្នកអាចបញ្ចេញវាបាន។ សុភមង្គលរបស់អ្នកនឹងកើតចេញពីការបន្ទាបខ្លួនជាមួយមនុស្សចាស់និងជុំវិញខ្លួន។
សុបិនឃើញរថភ្លើងរត់លើផ្លូវរថភ្លើង ប្រយ័ត្នមានគ្រោះអាក្រក់ ឬគ្រោះថ្នាក់ដល់ក្នុងផ្ទះ។ អ្នកនឹងជួបប្រទះនឹងការខកចិត្ត ការសោកស្ដាយចំពោះអ្វីដែលអ្នកមានអារម្មណ៍ថាអ្នកមិនបានរំពឹង ឬសង្ឃឹម ហើយមិនបានបំពេញតាមការរំពឹងទុក។
សុបិនឃើញរថភ្លើងបុក ឬសុបិនឃើញរថភ្លើងធ្លាក់ផ្លូវ លាភនាំសំណាងនៅទិសខាងជើងជាទិសល្អសម្រាប់អ្នក តែចូរប្រយ័ត្នពាក្យសម្តីនាំឲ្យមានជម្លោះ។ ពេលនេះហោរាសាស្ត្រស្នេហារបស់អ្នកកំពុងឡើងខ្ពស់។ ប្រយ័ត្នអតីតអ្នកត្រឡប់មកសុំការផ្សះផ្សា។ ប្រសិនបើអ្នកកំពុងស្វែងរកអ្នកថ្មី។ នោះជាវិធីដើម្បីបោះបង់គំនិតទាំងអស់។ បើអ្នកគិតចង់មាននរណាម្នាក់។
សុបិនជិះរថភ្លើង ប្រសិនបើអ្នកសុបិនចង់ជិះរថភ្លើង មានន័យថាអំឡុងពេលនេះអ្នកនឹងបញ្ចប់សំណាងអាក្រក់ដែលចូលមកជីវិតពីមុន ឬអាចជាសះស្បើយពីជំងឺ។ ឈ្នះលើសត្រូវណាដែលមានបំណងមកប៉ងអាក្រក់លើអ្នក ចៀសឆ្ងាយចាក់អំពើលើគេវិញមិនខាន៕

គ្រូ ណុប
ចុចអាន៖សុបិនឃើញអង្ករ ប្រផ្នូលនៃការមានកូន ឯទ្រព្យសម្បត្តិហូរចូលឥតខ្វះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


