Connect with us

ព័ត៌មានជាតិ

លែង​ខ្លាច​ខ្វះ​ទៀត​ហើយ បន្ទប់ទឹក​៩​បាន​សាង​សង់​តាម​បណ្តោយ​ឆ្នេរ សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ

បានផុស

នៅ

​បន្ទប់ទឹក​សាធារណៈ ស្ថិត​តាម​បណ្តោយ​ឆ្នេរសមុទ្រ​អូរ​ឈើទាល​២ អូរត្រេះ​១ អូរត្រេះ​២ និង​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ​ចំនួន​៩​កន្លែង ​នៅ​ក្រុងព្រះសីហនុ​នឹងដាក់​ឲ្យ​សាធារណជន​ប្រើប្រាស់​ នៅ​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ការប្រកាស​នេះ​ បាន​ធ្វើឡើង​ ខណៈ​ដែល​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​បន្ទប់ទឹក​សាធារណៈ ស្ថិត​តាម​បណ្តោយ​ឆ្នេរសមុទ្រ​អូរ​ឈើទាល​២ អូរត្រេះ​១ អូរត្រេះ​២ និង​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ​ កាលពី​រសៀល​ថ្ងៃទី​៣១ ​ខែ​មករា​ឆ្នាំ​២០២១​។​

​លោក គួច ចំរើន បាន​ជំរុញ​ឲ្យ​ក្រុមការងារ​ជំនាញ​នីមួយៗ ត្រូវ​បង្កើន​ការសាងសង់ និង​ធ្វើតាម​លក្ខណៈ​បច្ចេកទេស សម្រេច​ឲ្យ​បាន​តាម​ផែន​ការ ដែល​បាន​គ្រោង​ទុក។ លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា​« បន្ទប់ទឹក សាធារណៈ​ទាំង​៩ នៅ​បណ្ដោយ​ឆ្នេរ ក្នុង​ក្រុងព្រះសីហនុ ក្រោម​គោលនយោបាយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កំពុង​ដំណើរ​ការ​ក្នុង​យ៉ាង​ល្អ ហើយ​សម្រាប់​ចូលឆ្នាំ​ខ្មែរ​២០២១​ខាងមុខនេះ នឹង​បាន​ដាក់​ជូន​សាធាណៈ​ជន ប្រើប្រាស់​ហើយ​»​។

គួរ​បញ្ជាក់​ថា​ គិត​ត្រឹម​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២១ ការងារ​សាង​សង់​បន្ទប់ទឹក​សាធារណៈ​ទាំង ៩​ទីតាំង នៅ​តាម​បណ្តោយ​ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​អូរត្រេះ និង​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ​ សម្រេច​បាន​ប្រមាណ ៣៥.១% នៃ​ការងារ​ទាំងអស់​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​លទ្ធផល ៣៣ ថ្ងៃ កម្ពុជា​បូម​ប្រេង​បានជាង ៤ ម៉ឺន​បារ៉ែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម