ព័ត៌មានជាតិ
អ្នកជំនាញអប់រំបង្ហាញទម្លាប់ល្អទាំង៧យ៉ាង ជួយអប់រំបុត្រធីតាឲ្យក្លាយជាអ្នកដឹកនាំឆ្នើម
អ្នកជំនាញអបរំបានបង្ហាញពីគោលការណ៍ទម្លាប់ល្អទាំង៧យ៉ាងរបស់បុគ្គលឆ្នើមដែលនឹងជួយដល់អប់រំបុត្រធីតាឲ្យក្លាយជាអ្នកដឹកនាំឆ្នើមទៅថ្ងៃអនាគត។
លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាកម្មអប់រំកម្ពុជាបានឲ្យដឹងថា «គោលការណ៍ទម្លាប់ល្អទាំង៧របស់បុគ្គលឆ្នើមមិនត្រឹមតែអាចអនុវត្តក្នុងកម្មវិធីសិក្សាសម្រាប់កុមារនិងយុវជនប៉ុណ្ណោះទេ ប៉ុន្តែទម្លាប់ល្អទាំង៧អាចប្រើប្រាស់ក្នុងជីវិត និងគ្រួសារដើម្បីបង្កើន សុភមង្គលក្នុងក្រុមគ្រួសារនិងអាច ជួយអប់រំបុត្រធីតាឲ្យក្លាយជាអ្នកដឹកនាំឆ្នើមបានថែមទៀតផង»។

លោកបានបន្តទៀតថា ទម្លាប់ល្អទាំង៧របស់បុគ្គលឆ្នើមនោះរួមមានទម្លាប់ទី១៖ ភាពជាម្ចាស់ការ ទម្លាប់ទី២៖គិតហើយសឹមគូរ ទម្លាប់ទី៣៖ធ្វើការងារសំខាន់មុន ទម្លាប់ទី៤៖គិតបែបឈ្នះ-ឈ្នះ ទម្លាប់ទី៥៖ស្តាប់គេឲ្យយល់សិន មុននឹងឲ្យគេយល់ពីយើង ទម្លាប់ទី៦៖សហការដើម្បីឧត្តមប្រយោជន៍ និងទម្លាប់ទី៧៖បន្តអភិវឌ្ឍខ្លួន។
លោកបានបន្ថែមទៀតថា «ក្នុងការរស់នៅយើងត្រូវរស់នៅជាមួយផ្នត់គំនិតបែបឈ្នះ-ឈ្នះ ចេះសហការសាងជាឧត្តមប្រយោជន៍ដើម្បីទទួលផលរួមមួយយូរអង្វែងទៅមុខជាមួយគ្នានោះទើបការ រស់នៅរបស់យើងមានសេចក្តីសុខទាំងក្នុងក្រុមគ្រួសារ និងសង្គមរបស់យើង។មិនតែប៉ុណ្ណោះទម្លាប់ល្អទាំង៧ក៏នឹងបង្រៀនយើងឱ្យចេះបែងចែកអាទិភាពទៅលើការងារដែលសំខាន់សម្រាប់ខ្លួនឯងនិងក្រុមគ្រួសារផងដែរ ដើម្បីអាចឈានទៅរកភាពជោគជ័យផ្ទាល់ខ្លួន និងជោគជ័យរួម»៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


