Connect with us

ជីវិតកម្សាន្ដ

តោះ​! រៀន​រាំ​ឲ្យ​ហើយ ជាមួយ ព្រាប សុវត្ថិ និង តន់ ចន្ទ​សី​ម៉ា ត្រៀម​សម្រាប់​ថ្ងៃ​ចូលឆ្នាំ​!

បានផុស

នៅ

​យ៉ាងតិច​បទ​ចម្រៀង​ចំនួន ៦​បទ ហើយ​នឹង​មាន​ជា​បន្តបន្ទាប់​ទៀត ដែល​ផលិតកម្ម Galaxy Navatra បាន​កំពុងតែ​សម្រុក​បញ្ចេញ​អាល់​ប៊ុ​ម សម្រាប់​ការកម្សាន្ត​រដូវចូលឆ្នាំ​ថ្មី ឲ្យ​កំពូល​តារា ចម្រៀង លោក ព្រាប សុវត្ថិ និង តន់ ច័ន្ទ​សី​ម៉ា ដែល​បទ​ចម្រៀង​ទាំងនោះ សុទ្ធតែជា​មេ​ឡូឌី​ថ្មី​ទាំងអស់​មាន​គ្រប់​ចង្វាក់​។​

​បន្ទាប់ពី​បាន​បញ្ចេញ​បទ​ចម្រៀង​ទាំង​៦​បទ ដែល​ជា​ការ​ច្រៀង​រួមគ្នា​រវាង កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទ​សី​ម៉ា មក​ឃើញថា​ សន្ទុះនៃ​ការ​គាំទ្រ គឺ ពិតជាខ្លាំង​លើសពី​ការរំពឹង ទុក​។ គ្រប់​បទ​ចម្រៀង​ចេញ​មិនបានប៉ុន្មានថ្ងៃ​ផង​ មាន​អ្នកទស្សនា​រាប់​លាន​ដង​ក្នុង​១​បទៗ​។ ទន្ទឹមនឹង​នោះ​ដែរ មហាជន​បាន​វាយ​តម្លៃ​ថា តន់ ចន្ទ​សី​ម៉ា គឺជា​ដៃគូ​ចម្រៀង​ដ៏​សក្ដិសម​បំផុត ពួកគេ​ច្រៀង​ស៊ីសង្វាក់​ជា​ខ្លាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងចំណោម​បទ​ចម្រៀង​ជាច្រើន​ផលិតកម្ម Galaxy Navatra បាន​សម្រុក​ចេញ​ សម្រាប់​រដូវចូលឆ្នាំ​ខាងមុខនេះ ភាគច្រើន​ជា​ប​ទរាំ​លេង​កម្សាន្ត​បែប​សប្បាយៗ មាន​គ្រប់​ចង្វាក់​ដែល​ងាយស្រួល សម្រាប់​បងប្អូន​រាំ​លេង ពេល​ជួបជុំគ្នា​យ៉ាង​សប្បាយរីករាយ​។​

​ដើម្បី​ឲ្យ​កាន់តែ​ស្ទាត់ជំនាញ តោះ​! បង ប្អូន​សាក​រៀន​រាំ​លេង​ជាមួយ​កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទ​សី​ម៉ា នៅ​បទ​ទាំង​៦​បទ ដែល​ពួកគាត់​ទើបតែច្រៀងរួមគ្នា​ទាំងអស់គ្នា​៖

​ទី​១/​បទ​”​កាត់​ឆុង​”

​ទី​២/​បទ​”ប្រហុក​”

​ទី​៣/​បទ​”​រកស៊ីជាមួយយក្ស​”

​ទី​៤/​បទ​” អរគុណកាមេរ៉ា​”

​ទី​៥/​បទ​”​មាន់កម្សត់​”

​ទី​៦/​បទ​”GANG GANG “

​អត្ថបទ៖ ស៊ុន ហួត

សូមចុចអាន៖ គុយ​លី ឈាន​មួយ​កម្រិត​ទៀត រហូតនិពន្ធ​បទ​ឲ្យ​ខេ​ម រាំ​លេង​ក្នុងឱកាសឆ្នាំ​ថ្មីខាងមុខ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម