កីឡា
លោក Félix បញ្ជាក់ថា ពិសាល និង តៃឡាម៉ី ផ្តល់អ្វីថ្មីដល់ក្រុមដែលកីឡាករផ្សេងមិនអាច
លោក Félix Dalmás គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានដាក់កីឡាករ វ៉ាន់ តៃឡាម៉ី និង កាន់ ពិសាល ឲ្យលេងក្នុងជម្រើស១១នាក់ដំបូងពីរប្រកួតជាប់គ្នានៅពេលប្រកួតជាមួយហុងកុង និង ម៉ាកាវ ក្នុងជំនួបមិត្តភាពអន្តរជាតិ FIFA Days នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

នៅពេលសួរនៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតជាមួយម៉ាកាវថា ហេតុអ្វីបានជាលោកដាក់ឲ្យកីឡាករទាំងពីរឲ្យលេងក្នុងជម្រើស១១នាក់ដំបូងរហូត? គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនបានឆ្លើយខ្លីថា ៖«វ៉ាន់ តៃឡាម៉ី និង កាន់ ពិសាល ហ្វឹកហាត់បានល្អ។ ពួកគាត់អាចផ្តល់នូវអ្វីថ្មីដល់ក្រុមដែលកីឡាករផ្សេងមិនអាចផ្តល់ឲ្យ»។

ជារួមលោក Félix Dalmás រីករាយចំពោះអ្វីដែលក្រុមជម្រើសជាតិកម្ពុជាបានបង្ហាញនៅលើទីលានប្រកបដោយស្មារតីក្រុម និងឆន្ទៈ ប៉ុន្តែលោកត្រូវការកែលំអពីមួយថ្ងៃទៅមួយថ្ងៃដើម្បីឲ្យក្រុមកម្ពុជាកាន់តែល្អប្រសើរ។

លទ្ធផល ៤-០ លើក្រុមម៉ាកាវនៅយប់ថ្ងៃចន្ទ ទី១១ ខែកញ្ញា ជាកំណត់ត្រាជ័យជម្នះលើកដំបូងរបស់លោក Félix Dalmás ដែលបានចូលខ្លួនមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាឈុតធំជាលើកទី២កាលពីចុងខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីចាញ់បង់ក្លាដែស ០-១ និងស្មើហុងកុង ១-១ ក្នុងជំនួបមិត្តភាពអន្តរជាតិដូចគ្នា៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


