Connect with us

ព័ត៌មានអន្ដរជាតិ

វីដេអូប្រជាជនមីយ៉ាន់ម៉ាស៊ីផ្លេឡាន និងគោះចានគោះឆ្នាំង លាន់ទ្រហឹងពេញទីក្រុងយ៉ាំងហ្គោនប្រឆាំងរដ្ឋប្រហារ

បានផុស

នៅ

ស្នូរកងរំពងនៃស៊ីផ្លេឡាននិងការគោះចានគោះឆ្នាំង ត្រូវបានគេឮនៅទូទាំងទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ាកាលពីយប់មិញ នៅក្នុងសញ្ញាមួយនៃសកម្មភាពសាធារណៈធំបំផុតដើម្បីបដិសេធទៅនឹងរដ្ឋប្រហារយោធាដែលទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុងសានស៊ូជី។

អ្នកប្រើប្រាស់បណ្តាញសង្គមបាន Live និងបង្ហោះវីដេអូខ្លួនឯងនិងអ្នកក្រុងផ្សេងទៀត ឈរនៅលើយ៉រផ្ទះល្វែងគោះចានគោះឆ្នាំងខណៈអ្នកខ្លះស្រែកពាក្យស្លោកប្រឆាំងរដ្ឋប្រហារ។

អ្នកលេង Facebook ម្នាក់បានសរសេរថា “ដើម្បីបង្ហាញពីការគាំទ្រដល់លទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ាពីផ្ទះរបស់យើង សូមធ្វើឲ្យមានសំឡេងខ្លាំងបំផុតតាមរយៈការវាយអ្វីដែលអ្នកអាចរកបានដូចជាចាន ឆ្នាំង ខ្ទះហើយស្រែកឲ្យអស់ពីចិត្ត”។

នៅលើបណ្តាញសង្គម Facebook, អ្នកប្រើប្រាស់មួយចំនួនបានផ្លាស់ប្តូររូប Profile របស់ពួកគេទៅជារូបភាពរបស់លោកស្រីអ៊ុងសានស៊ូជី ឬបានអំពាវនាវឲ្យធ្វើពហិការផលិតផលពីក្រុមហ៊ុនដែលមានទំនាក់ទំនងទៅនឹងអាជីវកម្មរបស់យោធា។

ស្របពេលជាមួយគ្នានោះ គ្រូពេទ្យបានគំរាមឈប់ធ្វើការសូម្បីតែកំពុងមានការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អូស្រ្តាលីអំពាវនាវឲ្យដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍មីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ វិនាទី មុន

ជារឿងចម្លែក បុរសចិនវ័យ ៦៤ ឆ្នាំ ធ្លាក់ច្រាសដុសធ្មេញចូលក្នុងពោះវៀន អស់រយៈពេល ៥២ ឆ្នាំ

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

អ៊ីស្រាអែលបន្តវាយប្រហារនៅ​ហ្គាហ្សា​ឥតបន្ធូរ​ដៃ សម្លាប់ដោយ​ទាំងអ្នកកំពុងចាំបើកជំនួយ

ព័ត៌មានជាតិ៦ នាទីutes មុន

ស្មាត ប្រកាសការផ្លាស់ប្តូរថ្នាក់ដឹកនាំពីខែកញ្ញានេះតទៅ៖ លោក Ziad Shatara ត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Robi Axiata នៅបង់ក្លាដែស ខណៈដែលលោក Ritesh Kumar Singh នឹងចូលកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុនស្មាតអាស្យាតា

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ផែថងថាន ​រងការស៊ើបអង្កេត​លើ​ក្រមសីលធម៌ អាច​​ឈាន​​ទៅដកដំណែង​​ ដូច​​​​លោក ថាវីស៊ីន ដែរ

កីឡា៧ នាទីutes មុន

​នេះ​ក្រុម​​លំដាប់​កំពូល ៤​ ​​ត្រូវ ប៉ះ កម្ពុជា​ក្នុង​ពាន SEA V. League ឆ្នាំ​២០២៥

Sokha Hotels

ព័ត៌មានពេញនិយម