ព័ត៌មានជាតិ
ខេត្តកោះកុង សាទរការដាក់បញ្ចូលប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
គ្រប់រដ្ឋបាលខេត្ត មន្ទីរ ក្រុង ស្រុក និងវត្តអារាម សុទ្ធតែបានចូលរួមសម្ដែងក្តីសប្បាយរីករាយយ៉ាងខ្លាំងចំពោះការដាក់បញ្ចូលប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅប្រទេសអារ៉ាប៊ីសាអូឌីត។

ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ រហូតដល់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ បានបង្ហាញមោទនភាពចំពោះកម្ពុជាដែលឈ្នះការបញ្ចូលប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក។

តំណាងឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពលរដ្ឋ និងយុវជននៅក្នុងភូមិសាស្ត្រខេត្តកោះកុង លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងសរសើរពីការតស៊ូលះបង់គ្រប់យ៉ាង ដើម្បីធ្វើយ៉ាងណាឲ្យប្រាសាទកោះកេរបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អាណត្តិទី ៧។

លោក កាយ សំរួម យល់ឃើញថា កម្ពុជា នឹងកាន់តែធ្វើឲ្យមជ្ឈដ្ឋានពិភពលោកទទួលស្គាល់ពីវប្បធម៌អរិយធម៌ដែលកម្ពុជា តាមរយៈការបង្ហាញប្រាង្គប្រាសាទដែលជាកេរដំណែលរបស់ដូនតាទៅកាន់សកលលោក។ លោក ក៏សូមថ្លែងអំណរអរគុណយ៉ាងខ្លាំងជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងជំនាញពាក់ព័ន្ធ ដែលប្រឹងប្រែងជម្នះបញ្ហាផ្សេងៗ ស្វែងរកឯកសារក៏រឹងមាំ ទាមទារឲ្យបញ្ចូលប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ដោយឡែកអ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ឬទ្ធីរ៉ាវង្ស នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង និងនិស្សិត ក៏បានចូលរួមរៀបចំពិធីអបអរសាទរនេះដែរ ដោយនាំគ្នាលើកទង់ជាតិ និងស្រែកច្រៀងបទពង្សាវតារខ្មែរ ក្នុងស្មារតីសាមគ្គីភាព ការពារអភិរក្ស និងអានសាររបស់រាជរដ្ឋាភិបាលផ្សព្វផ្សាយពីអ្វីដែលកម្ពុជាទទួលបានពីអន្តរជាតិដូចពេលនេះ។

អ្នកអង្គម្ចាស់ និងតំណាងមន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក ក្នុងខេត្តកោះកុង ជឿជាក់ថា កម្ពុជា នឹងបន្តស្វែងរកឯកសារ និងប្រាង្គប្រាសាទនានា ដាក់បញ្ចូលទៅជាសម្បត្តិបេតិកភណ្ឌបន្ថែមទៀត ដើម្បីលើកស្ទួយវិស័យវប្បធម៌ ការអភិវឌ្ឍ អភិរក្ស និងផ្ដល់ប្រយោជន៍ជូនជាតិមាតុភូមិ។

ក្រៅពីការរៀបចំជាពិធីទូងស្គរជ័យ គង និងជួង តាមទីតាំងអគារធ្វើការងារ សាលារៀន និងវត្តអារាម ក៏គេសង្កេតឃើញមានតាមបណ្ដាញសង្គមមានប្រជាពលរដ្ឋទូទៅក្នុងខេត្ត បានបន្តនាំគ្នាបង្ហោះសារអបអរសាទរពីអ្វីកម្ពុជាសម្រេចបានជោគជ័យនេះដែរ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ






-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់