កីឡា
ព្រឹកស្អែក Danielle រំពឹងសងសឹក ខាន់ ចេសា បានសម្រេចដើម្បីខ្សែក្រវាត់ ONE
ព្រឹត្តិការណ៍ ONE Fight Night 14 នឹងធ្វើនៅថ្ងៃសៅរ៍ស្អែកនេះ ចាប់ពីម៉ោង៧ព្រឹកក្នុងប្រទេសសិង្ហបុរីដែលមានការប្រកួតកីឡាការិនី៤គូដើម្បីដណ្តើមខ្សែក្រវាត់ពិភពលោក។ ក្នុងនោះកីឡាការិនីអាមេរិក Danielle Kelly ប្រកួតជាមួយកីឡាការិនីកម្ពុជា ខាន់ ចេសា លើជំនាញឃ្លេ។

Danielle Kelly បាននិយាថា៖«ខ្ញុំមិនគិតថា ខ្ញុំអន់ទេ។ ទោះខ្ញុំធ្លាប់ចាញ់ ចេសា តែនោះជារឿងអតីតកាល។ វាមានរយៈពេលជិត២ឆ្នាំហើយ។ អ្វីៗមានការប្រែប្រួល។ ខ្ញុំពិតជាទន្ទឹងរង់ចាំការប្រកួតគួរឱ្យអស្ចារ្យមួយនេះ ហើយបង្ហាញពីអ្វីដែលខ្ញុំបានអភិវឌ្ឍកន្លងមក»។
ជួបគ្នាលើកទី១កាលពីឆ្នាំ២០២១ នៅទឹកដីអាមេរិក Kelly បានចាញ់ ចាន់ ចេសា ដោយពិន្ទុ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ អ្នកទាំងពីរបានរីកចម្រើនគួរឲ្យកត់សំគាល់។

កីឡាការិនី Danielle Kelly បានចុះកុងត្រាចូល ONE Championship កាលពីឆ្នាំ ២០២២ ជាទីកន្លែងដែលនាងបានប្រកួត៣លើកដោយមិនទាន់ស្គាល់បរាជ័យឡើយ។ លើកទី១ស្មើពិន្ទុកីឡាការិនីជប៉ុន Mei Yamaguchi, លើកទី២ឈ្នះពិន្ទុកីឡាការិនីរុស្ស៊ី Mariia Molchanova និងលើកទី៣ឈ្នះពិន្ទុកីឡាការិនីជប៉ុន Ayaka Miura។
ការប្រកួតថ្ងៃស្អែក កីឡាការិនីទាំង២សុទ្ធតែមានទំនុកចិត្តដូចគ្នា។ សម្រាប់លក្ខខណ្ឌនៃការប្រកួតគឺជាការប្រកួតបែបឃ្លេមួយទឹកមានរយៈពេល១២នាទី៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


