សន្តិសុខសង្គម
ឃាត់ខ្លួនបុរសជនជាតិស្វីសម្នាក់ ករណីបៀតបៀនផ្លូវភេទ និងផលិតវីដេអូអាសអាភាសលើកុមារ
បុរសជាជនជាតិស្វីសម្នាក់ ត្រូវបានកម្លាំងក្រុមការងារចម្រុះ FOXTROT23 ដែលបង្កើតឡើងដោយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអង្គភាពការពារកុមារ (CPU) ធ្វើការឃាត់ខ្លួនក្នុងករណីបៀតបៀនផ្លូវភេទលើកុមារ និងផលិតវីដេអូអាសអាភាសនៅរាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការឃាត់នេះ បានធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយបានសង្គ្រោះកុមារចំនួន៣នាក់ពីស្ថានភាពគ្រោះថ្នាក់ បន្ទាប់ពីមានការឃ្លាំមើល និងស៊ើបអង្កេតអស់រយៈពេល២ខែ។
បើតាមក្រុមការងារចម្រុះ FOXTROT23 ករណីនេះ គឺស្ថិតក្នុងចំណោមករណីដែលធំបំផុតសម្រាប់អង្គភាពការពារកុមារ (CPU) ក្នុងរយៈពេល១០ឆ្នាំនៃកិច្ចប្រតិបត្តិការ។ កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា កម្លាំងជំនាញបានអនុវត្តដីកាឆែកឆេរទីលំនៅផ្សេងគ្នាមួយចំនួន និងបានរកឃើញនូវភស្តុតាងជាច្រើនរួមមាន ទូរស័ព្ទដៃ កាមេរ៉ា កុំព្យូទ័រយួរដៃ ភ្លើងបញ្ចាំងធុនធ្ងន់ ទឹករំអឹល និងសារធាតុបំប៉នកម្លាំង។

លោក James McCabe នាយកប្រតិបត្តិអង្គភាពការពារកុមារ (CPU) បានលើកឡើងថា ភស្តុតាងដែលត្រូវបានរកឃើញ គឺគួរអោយបារម្ភ ហើយបង្ហាញថាជនសង្ស័យមានការពាក់ព័ន្ធនឹងសកម្មភាពថត ផលិតរូបភាព និងវីឌីអូអាសអាភាសលើកុមារ។ អំពើផលិត និងចែកចាយរូបភាព និងវីឌីអូអាសអាភាសលើកុមារ គឺជាបទល្មើសមួយដ៏គួរអោយស្អប់ខ្ពើម និងមានផលប៉ះពាល់យ៉ាងខ្លាំងទូទាំងពិភពលោក និងក្នុងដំបន់។

លោក James McCabe បន្ថែមថា ក្នុងរយៈពេល១០ឆ្នាំនៃកិច្ចប្រតិបត្តិការ នេះគឺជាលើកទី១ដែលអង្គភាពការពារកុមារ (CPU) ជួបប្រទះជាមួយការរៀបចំដោយមានជំនាញបែបនេះពីជនសង្ស័យ។ ហើយការស៊ើបអង្កេតនេះ នឹងបន្តរហូតដល់ដំណាក់កាលដែលយើងបានកំណត់មុខសញ្ញាបុគ្គលដែលពាក់ព័ន្ធគ្រប់ទាំងអស់។

ក្រុមការងារចម្រុះកំពុងតែប្រើប្រាស់ជំនាញ និងសេវាកម្មបន្ថែមរបស់ស្ថាប័ន្នអនុវត្តច្បាប់អន្តរជាតិ ដែលជាដៃគូ ហើយយើងនឹងមិនឈប់តាមដានឡើយ រហូតដល់បុគ្គលពាក់ព័ន្ធគ្រប់គ្នាត្រូវបានកំណត់អត្តសញ្ញាណ មិនថាគេកំពុងនៅក្នុងប្រទេសណាឡើយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


