Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងហូជីមិញ រកឃើញអ្នកកើតជំងឺអុតស្វា ៤ ករណីបន្ថែមទៀត

បានផុស

នៅ

អាជ្ញាធរសុខាភិបាលក្នុងទីក្រុងហូជីមិញបានរកឃើញករណីថ្មីនៃជំងឺអុតស្វាចំនួន ៤ ករណីបន្ថែមទៀតកាលពីថ្ងៃសុក្រ ទី៦ ខែតុលា នាំឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងទីក្រុងមួយនេះកើនឡើងដល់ ១៣ នាក់ហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បច្ចុប្បន្ន អ្នកជំងឺ​អុតស្វា​ទាំង​ ៤ ​នាក់​កំពុង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​មន្ទីរពេទ្យ​​ទីក្រុង​ហូជីមិញ ហើយអ្នកជំងឺទាំងនោះក៏មានស្ថានភាពជាធម្មតាផងដែរ ។

តាំងពីដើមឆ្នាំ ២០២៣ មក ហូជីមិញមានករណីជំងឺអុតស្វាចំនួន ១៣ ប៉ុន្តែមិនដឹងពីប្រភពច្បាស់លាស់នោះទេ ។ បើយោងតាមនាយកដ្ឋានសុខាភិបាលក្រុង ជំងឺអុតស្វាត្រូវបានចុះបញ្ជីជាជំងឺឆ្លងក្រុម B ហើយវាមានសមត្ថភាពរីករាលដាលយ៉ាងឆាប់រហ័ស និងប៉ះពាល់អាយុជីវិតផងដែរ ។

គួរបញ្ជាក់ថា ជំងឺអុតស្វាមានរោគសញ្ញាដូចជា គ្រុនក្តៅលើសពី ៣៨ អង្សាសេ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង និងអស់កម្លាំង ហើយវាអាចឆ្លងតាមរយៈការនៅទល់មុខគ្នា ទំនាក់ទំនងផ្លូវភេទ និងការប៉ះពាល់អ្នកជំងឺជាដើម ៕

ប្រែសម្រួល៖ វារី

ប្រភព៖ tuoitrenews

ចុចអាន៖ WHO ប្រាប់កុំឲ្យយល់ច្រឡំ ជំងឺអុតស្វា មិនទាក់ទងនឹងសត្វស្វាឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម