ព័ត៌មានអន្ដរជាតិ
ក្រុមប្រឹក្សាសន្តិសុខ UN សម្រេចមិនថ្កោលទោសរដ្ឋប្រហារមីយ៉ាន់ម៉ា
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានអំពាវនាវឲ្យមានការដោះលែងមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី និងអ្នកផ្សេងទៀតដែលត្រូវបានចាប់ខ្លួនដោយយោធា ហើយបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យប៉ុន្តែមិនបានថ្កោលទោសការធ្វើរដ្ឋប្រហារនៅសប្តាហ៍នេះទេ។

UNSC ដែលមានសមាជិក១៥ប្រទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវឯកភាពដោយការមូលមតិគ្នាកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីគាំទ្រស្ថាប័ននិងដំណើរការលទ្ធិប្រជាធិបតេយ្យនានា, ចៀសវាងពីអំពើហិង្សានិងការគោរពសិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាននិងនីតិរដ្ឋ។

ទោះបីជាយ៉ាងណាក៏ដោយ ភាសានៅក្នុងសេចក្តីថ្លែងការណ៍នេះមានភាពទន់ភ្លន់ជាងសេចក្តីព្រាងច្បាប់ដើមរបស់ចក្រភពអង់គ្លេស និងមិនបាននិយាយអំពីការធ្វើរដ្ឋប្រហារទេ។ ជាក់ស្តែង សេចក្តីថ្លែងការណ៍នេះទទួលបានការគាំទ្រពីប្រទេសចិននិងរុស្ស៊ីដែលតែងតែការពារមីយ៉ាន់ម៉ាពីសកម្មភាពសំខាន់ៗរបស់ក្រុមប្រឹក្សា។

បេសកកម្មអង្គការសហប្រជាជាតិរបស់ប្រទេសចិនបាននិយាយថា ទីក្រុងប៉េកាំងសង្ឃឹមថា សារសំខាន់ៗនៅក្នុងសេចក្តីថ្លែងការណ៍នេះ អាចត្រូវបានយកចិត្តទុកដាក់ដោយគ្រប់ភាគីទាំងអស់និងនាំទៅរកលទ្ធផលវិជ្ជមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា។
យ៉ាងណាក្តី Reuters មិនអាចទាក់ទងរដ្ឋាភិបាលមីយ៉ាន់ម៉ាដើម្បីសុំការអត្ថាធិប្បាយបានទេ។

ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព លោកស្រីអ៊ុងសានស៊ូជីអាយុ៧៥ឆ្នាំមិនត្រូវបានគេមើលឃើញទេចាប់តាំងពីលោកស្រីត្រូវបានចាប់ខ្លួន។ ប៉ូលិសបានប្តឹងចោទប្រកាន់លោកស្រីពីបទនាំចូលដោយខុសច្បាប់និងប្រើប្រាស់វិទ្យុទាក់ទងចំនួន៦គ្រឿងដែលត្រូវបានរកឃើញនៅក្នុងផ្ទះរបស់លោកស្រី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


