ព័ត៌មានជាតិ
ផ្លូវប្របមាត់សមុទ្រចាប់ពីកំពង់ផែកោះទន្សាយខេត្តកែប ទៅអង្កោល តភ្ជាប់ផ្លូវជាតិលេខ ១៣-៣២ សាងសង់បានជាង ៨០ ភាគរយហើយ
នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣ នេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប លើកឡើងថា ផ្លូវប្របមាត់សមុទ្រប្រវែងជាង ១១ គីឡូម៉ែត្រ តភ្ជាប់គ្នាចាប់ពីកំពង់ផែកោះទន្សាយខេត្តកែប មកកាន់ឆ្នេរអង្កោល និងបំបែកតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ ១៣ – ៣២ កំពុងធ្វើការសាងសង់ ស្ថាបនា បើគិតមកទល់ពេលនេះសម្រេចជាលទ្ធផលប្រមាណជាង ៨០ ភាគរយហើយ។ ផ្លូវប្របមាត់សមុទ្រមួយខ្សែនេះ ស្ថាបនាឡើងក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំណាយថវិកាប្រមាណ ១០,៥ លានដុល្លារអាមេរិក។

លោក សោម ពិសិដ្ឋ បញ្ជាក់បន្ថែមថា ផ្លូវប្របមាត់សមុទ្រនេះ នឹងប្រែក្លាយជាសរសៃឈាមទេសចរណ៍មួយយ៉ាងសំខាន់ តភ្ជាប់គ្នារវាង ឆ្នេរកែប និងឆ្នេរអង្កោល ទៅដល់ថ្ងៃអនាគត នឹងនាំឲ្យមានកំណើនទាក់ទាញភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ មកលេងកម្សាន្តទស្សនាខេត្តកែបកាន់តែច្រើនឡើង ហើយក៏អាចបញ្ចៀសការកករស្ទះ នៃភ្ញៀវទៅលេងកម្សាន្តលម្ហែនៅឆ្នេរកែបផងដែរ។

ទោះបីជាយ៉ាងណា លោកអភិបាលខេត្តកែប ក៏បានជំរុញឲ្យក្រុមហ៊ុនដែលកំពុងម៉ៅការសាងសង់ ធ្វើយ៉ាងណាពន្លឿនការសាងសង់របស់ខ្លួន អាចឲ្យពលរដ្ឋប្រើប្រាស់ផ្លូវនេះបានស្រួលជាងមុន ជាពិសេសនោះ សម្រាប់ត្រៀមទទួលភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ មកលេងកម្សាន្ត នាដើមខែធ្នូ ចុងឆ្នាំ ២០២៣ ខាងមុខនេះ ព្រោះខេត្តកែបត្រូវធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំពិធីបុណ្យសមុទ្រជុំទី ១០ លើកទី ៣ នាពេលខាងមុខផងដែរ។

គួរបញ្ជាក់ថា គម្រោងផ្លូវប្របមាត់សមុទ្រនេះ គឺជាអនុគម្រោងមួយ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន នៃមហាអនុតំបន់មេគង្គជំហានទី ២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB។ ក្នុងនោះមានអនុគម្រោងចំនួន ២ ទៀត រួមមាន ៖ ទីលានទុកដាក់សំរាមបានសម្ពោធរួចរាល់ និងផ្ទេរឲ្យរដ្ឋបាលខេត្តគ្រប់គ្រងបន្តនាពេលថ្មីៗនេះ និងគម្រោងចាប់ផ្ដើមកំពង់ផែនៅលើកោះទន្សាយ៕
អត្ថបទ ៖ សឹង រ៉ាត់





-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


