ព័ត៌មានជាតិ
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរកើនឡើងជើងហោះហើរ២០ជើងក្នុងមួយថ្ងៃ
គិតត្រឹមថ្ងៃទី ១៨ តុលា ឆ្នាំ ២០២៣ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានទទួលជើងហោះហើរប្រមាណ ២០ជើង ក្នុងមួយថ្ងៃ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល ប្រាប់កម្ពុជាថ្មីនៅព្រឹកនេះ។

យោងតាមរបាយការណ៍ដែលផ្តល់ជូនដោយអ្នកនាំពាក្យអាកាសចរស៊ីវិល បានបង្ហាញពីជើងហោះហើររួមមានពី៖ (បាងកកសុវណ្ណភូមិ-សៀមរាប, សៀមរាប-បាងកកសុវណ្ណភូមិ), (ភ្នំពេញសៀមរាប, សៀមរាប-ព្រះសីហនុ), (បាងកកដនមឿង-សៀមរាប, សៀមរាប-បាងកកដនមឿង), (សៀមរាប-ហូជីមិញ), (ភ្នំពេញ-សៀមរាប, សៀមរាប-បាងកកដនមឿង), (ព្រះសីហនុ-សៀមរាប, សៀមរាប-ដាណាង), (ហូជីមិញ-សៀមរាប, សៀមរាប-ហូណូយ)។ល។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានតម្លៃជាង ១ ១០០លានដុល្លារ ទើបដាក់ឱ្យដំណើរការកាលពីថ្ងៃទី ១៦ តុលា មានទំហំធំលើផ្ទៃដីជាង ៧០០ហិកតា ដោយក្នុងមួយឆ្នាំ អាចទទួលបានអ្នកដំណើរប្រមាណ ៧លាននាក់ និងទំនិញ ១ម៉ឺនតោន។ ក្នុងនោះ អាចទទួលភ្ញៀវក្នុងមួយម៉ោងបានប្រមាណ ២៥០០នាក់។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាសមិទ្ធផលនៃហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ នៅក្នុងការទ្រទ្រង់វិស័យទេសចរណ៍ និងអាចទាក់ទាញបាននូវការតភ្ជាប់ជើងហោះហើរពីតំបន់ផ្សេងៗនៅលើពិភពលោកមកកាន់កម្ពុជា។ លោក បានសង្កត់ធ្ងន់ថា អាកាសយានដ្ឋាននេះ ពិតជាមានសក្តានុពលធំ ក្នុងការស្រូបទាញទេសចរ និងវិនិយោគិន។ បើតាមលោក តុប សុភ័ក អាកាសយានដ្ឋាននេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារ បានផលចំណេញទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេសគោលដៅទេសចរណ៍ខេត្តសៀមរាប និងកម្ពុជាទាំងមូល។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំណតសម្រាប់ចតចំនួន ៣៨ ចំណត មានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ ក្នុងឆ្នាំ២០២៤ និង១២ លាននាក់ក្នុងឆ្នាំ២០៤០ខាងមុខ។ អាកាសយានដ្ឋាននេះ ក៏មានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន១០,០០០តោន ក្នុងឆ្នាំ២០២៤ និង ២៦,០០០ តោនក្នុងឆ្នាំ២០៤០ខាងមុខ និងអាចទទួលជើងហោះហើរបានចំនួន ៦៥,៨០០ជើងក្នុងឆ្នាំ២០២៤ និង១១២,៧០០ ជើង ក្នុងឆ្នាំ ២០៤០៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


